បេះដូង​ទៀត​ហើយ! សោកស្ដាយ​ផង អ្នក​មាន​គុណ យូរី គាំង​បេះដូង​ស្លាប់​យប់មិញ

  • 2021-06-30 01:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​​ចុងក្រោយ ជំងឺបេះដូង បាន​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋខ្មែរ​គួរ​កត់​សម្គាល់ ជាក់ស្ដែង អ្នក​មាន​គុណ តារាចម្រៀង យូរី ​បាន​គាំង​បេះដូង​បាត់បង់​ជីវិត​​គួរ​ឲ្យ​សោកស្ដាយកាលពីយប់មិញ។

យូរី ត្រូវ​បាន​គេ​ឃើញ​ប្ដូរ​រូប Profile ហ្វេសប៊ុក​នាង​ជា​ការ​កាន់​ទុក្ខ ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ចូល​រួម​សរសេរ​ចូល​រួម​រំលែក​ទុក្ខ និង​លើក​ទឹក​ចិត្ត​​តារា​ស្រី​គ្រប់​ៗ​គ្នា។ ប៉ុន្តែ​ភ្លាម​ៗ​គេ​មិន​ដឹង​ថា សាច់​ញាតិ​ណា​ម្នាក់​របស់​នាង​​ជួប​រឿង​មិន​ល្អ​នោះ​ទេ។

តាម​រយៈ​សារ​អេឡិច​ត្រូនិក តារា​ចម្រៀង​របស់​ហង្សមាស បាន​ប្រាប់​យ៉ាង​ខ្លី​ថា នោះ​គឺ​ម្ដាយ​របស់​នាង​ដែល​លោក​​បាន​ចែក​​ឋាន​កាល​ទៅ​ហើយ ដោយ​សារ​គាំង​បេះដូង។ "ម្ដាយ​ខ្ញុំ​គាំង​បេះដូង​ស្លាប់​យប់​មិញ​បង...!”។

នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា អ្នក​ម្ដាយ​របស់​តារា​ចម្រៀង​រូប​នេះ មាន​ឈ្មោះ អ្វី និង​អាយុ​ប៉ុន្មាន ហើយ​ក៏​មិន​ដឹង​ថា សព​តម្កល់​ធ្វើ​បុណ្យ​នៅ​ទី​កន្លែង​ណា​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម