អីយ៉ា! ស្ងាត់ៗលេចមុខ ចាន់ គង់ការ ក្ដោបក្ដាប់តំណែងតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរលើកដំបូង
- 2021-06-30 06:19:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! ស្ងាត់ៗលេចមុខ ចាន់ គង់ការ ក្ដោបក្ដាប់តំណែងតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរលើកដំបូង
ចន្លោះមិនឃើញ
ក្រោយជោគជ័យខ្លាំងលើអាជីពជាតារាបង្ហាញម៉ូតដ៏ពេញនិយមក្នុងប្រទេសកម្ពុជា ចាន់ គង់ការកំពុង សម្រុកការងារផ្សេងទៀត ដោយនាងទើបក្ដោបក្ដាប់ក្លាយជាតួឯកក្នុងរឿងភាគបុរាណខ្មែរលើកដំបូង របស់ស្ថានីទូរទស្សន៍ CTN។
ក្រៅពីអាជីពជាតារាម៉ូដែល ស្រីស្អាតរូបនេះក៏មានសម្ថភាពខ្ពស់ និងប៉ិបប្រសប់ផ្នែកសម្ដែងផងដែរ។ ដោយថ្មីៗនេះនាងទើបទម្លាយប្រាប់ Sabay ថានាងទើបតែបញ្ចប់ថតនូវខ្សែភាពយន្ដបុរាណឱ្យ ទូរទស្សន៍ CTN ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះក្នុងរឿងភាគថ្មីនេះគឺនាងបានក្ដោបក្ដាប់តំ ណែងជាតួឯកស្រីលើកដំបូងក្នុងវិស័យភាពយន្ដ។ រឿងភាគបុរណដែល គង់ការ ទើបថតបញ្ជប់ នេះមានចំណងជើងថា”តម្លង់ប្រាំពីរសន្ដាន” មានការចូលរួមសម្ដែង ពីសំណាងតារាល្បីឈ្មោះ ជាច្រើនដួង។
យ៉ាងណាមិញបន្ទាប់ពីទទួលបានតំណែងតួឯកស្រី ចាន់ គង់ការ ក៏កំពុងញ៉ាប់ដៃញ៉ាប់ដៃសម្រុកថតកម្ម វិធីទូរទស្សន៍ និង Review ផលិតផលផ្សេងៗទៀតផងដែរ។
រម្លឹងផងដែរថាបច្ចុប្បន្ន គង់ការ ហាក់ ជោគជ័យយ៉ាងខ្លាំងជាមួយការងាសិល្បច្រើនហូរហែ ចំណែក រឿងបេះដូងក៏ជោគជ័យខ្លាំងណាស់ដែរ ដោយថ្មីៗនេះនាងទើបបង្ហាញមុខគូស្នេហ៍ជាសាធារណៈ៕
រូបថតផ្ដល់ជូនដោយ៖ ចាន់ គង់ការ