Apple ត្រូវគេបញ្ចេញដំណឹងរសើបពី iCloud data អ្នកប្រើដាក់នៅក្រុមហ៊ុនផ្សេងច្រើនជាង ៨ លានថេរ៉ាបៃ
- 2021-07-01 02:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ត្រូវគេបញ្ចេញដំណឹងរសើបពី iCloud data អ្នកប្រើដាក់នៅក្រុមហ៊ុនផ្សេងច្រើនជាង ៨ លានថេរ៉ាបៃ
ចន្លោះមិនឃើញ
យើងធ្លាប់តែឮតៗថា iCloud របស់ Apple គឺសម្រាប់រក្សាទុកទិន្នន័យអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដែលជាផលិតផល Eco-system របស់ Apple តែប៉ុណ្ណោះ។ ស្រាប់តែប៉ុន្មានថ្ងៃកន្លងមកនេះ Apple ត្រូវគេបញ្ចេញដំណឹងរសើបពី iCloud data អ្នកប្រើប្រាស់ យកទៅដាក់នៅក្រុមហ៊ុនផ្សេងច្រើនជាង ៨ លានថេរ៉ាបៃ។
Apple និង Google ត្រូវបានគេដឹងថាជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិចដូចគ្នា ប៉ុន្ដែអ្វីដែលគេមិនសូវបានដឹងអំពីក្រុមហ៊ុនទាំងពីរនេះ គឺទិន្នន័យ iCloud អ្នកប្រើប្រាស់របស់ Apple ទំហំ ៨លាន TB កំពុងផ្ទុកនៅលើសេវាកម្ម Cloud របស់ Google ឯណោះទៅវិញ។ នេះបើយោងតាមព័ត៌មាន The Information ។
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ Apple ត្រូវបានគេរាយការណ៍ថា ចំណាយទឹកប្រាក់ប្រហែល ៣០០លានដុល្លារលើសេវាកម្មផ្ទុកទិន្នន័យ Cloud របស់ Google ។ ចំនួនទឹកប្រាក់នេះក៏មានការកើនឡើងបន្ថែម ៥០% ក្នុងឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ Apple ត្រូវបានគេនិយាយថា ជាអតិថិជនធំបំផុតដែលប្រើប្រាស់សេវាកម្ម Cloud របស់ Google ថែមទៀតផង។
លើសពីនេះទៀត Apple ក៏កំពុងប្រើសេវាកម្ម Cloud របស់ក្រុមហ៊ុន Amazon មួួយទៀតគឺ Amazon Web Services និងយកធ្វើជា Data Center ដើម្បីផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ iCloud របស់ខ្លួនផងដែរ។
របាយការណ៍ខាងលើនេះគេបានប៉ាន់ប្រមាណថា នឹងការកើនឡើងយ៉ាងគំហុគ អាចនឹងកើនឡើងលើសសមត្ថភាពរបស់ Apple ក្នុងការអភិវឌ្ឍនិងដំណើរការ Data Center ផ្ទាល់ខ្លួន។
យ៉ាងណាមិញមិនថាទិន្នន័យអ្នកប្រើប្រាស់ iCloud នៅលើ Cloud ក្រុមហ៊ុនណាក៏ដោយវានៅតែមានសុវត្ថិភាពខ្ពស់។ ត្បិតអី Apple ប្រើប្រព័ន្ធការពារទិន្នន័យកម្រិតខ្ពស់ និងមិនបានផ្ដល់ keys decrypt ដើម្បីការពារទិន្នន័យអតិថិជនខ្លួន កុំឲ្យភាគីទីបីអាចបើកមើលឯកសារទាំងនោះបាន៕