រន្ធត់​ណាស់! ឆ្លង​ជំងឺ​កូវីដទាំង​គ្រួសារ ឥឡូវ​លេច​ដំណឹង​ថា​ស្លាប់សមាជិក​ម្នាក់​ដែលជា​អ្នក​សិល្បៈ​ទៀត

  • 2021-07-01 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ភេទ​ទី៣ នាយ​ពាង បាន​ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០២១ ដោយសារ​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​សមាជិក​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ឹម ជីវ៉ា។

លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​ដំណឹង​នេះ​ដោយ​មាន​ភ្ជាប់​រូបថត​នាយ​ពាង​ជា​ច្រើន​សន្លឹក​តាម​បណ្ដាញ​សង្គម​facebook នៅ​មុន​បន្តិច​ថា នៅ​អំឡុង​ពេល នៃ​ការ​រង់ចាំ​ឡាន​ពេទ្យ​ដឹក​យក​ទៅ​សម្រាក និង​ព្យាបាល ស្រាប់​តែ​នាយ​ពាង​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ហើយ​មក​ដល់​ព្រឹក​នេះ​ស្រាប់​តែ​គ្រួសារ​នាយ​ពាង​ប្រាប់​ថា​លោក​បាន​ស្លាប់​ហើយ។

លោក អ៊ឹម ជីវ៉ា ដែល​ធ្លាប់​នាំ​យក​អំណោយ និង​ថវិកា​ជូន​ដល់​តារា​កំប្លែង​រូប​នេះ​ផង​នោះ មិន​បាន​បញ្ជាក់​ថា​ក្រៅ​ពី​នាយ​ពាង​ដែល​បាន​ស្លាប់ មាន​សមាជិក​គ្រួសារ​សរុប​ប៉ុន្មាន​នាក់ ហើយ​ពួកគេ​កំពុង​មាន​ស្ថានភាព​បែប​ណា​នោះ​ទេ? គិត​ត្រឹម​ម៉ោង​១០ ថ្ងៃ​ទី១ ខែ​កក្កដា នេះ Sabay ក៏​មិន​ទាន់​រក​ប្រភព​ទាក់ទង​សមាជិក​ណា​ម្នាក់​របស់​នាយ​ពាង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម