តាំងពី​ជា​តួរងអម Ruby Lin តារា ៤រូបនេះស៊ូរហូតមាន​ឈ្មោះ​ជា​តារាលំដាប់ A ប្រចាំវិស័យ

  • 2021-07-02 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruby Lin ត្រូវ​បាន​គេ​ចាត់ទុក​ថា​គឺ​ជា​ រាជិនី​សម្រស់​ប្រចាំ​ពិភពសិល្បៈចិន ដែល​បានសាង​ឈ្មោះ​ល្បី​សុសសាយពេញ​ទ្វីបអាស៊ីអស់រយៈពេល​ជា​ច្រើន​ឆ្នាំណាស់​មក​ហើយ ជាពិសេស​តែង​បង្ហាញ​វត្តមាន​ បញ្ចេញស្នាដៃ​ដ៏​ប៉ិនប្រសប់ក្នុងរឿង​បែប​បុរាណចិន។

ថ្មីៗ​ននេះ វិបសាប Sohu បាន​ចេញផ្សាយ​នូវ​អត្ថបទ​មួយ​ ដោយ​បាន​លើក​យក​តារា​ស្រី​ ៤រូប​ពីក្នុង​ពិភពសិល្បៈ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​នឹង​ Ruby Lin កន្លងមក ប៉ុន្តែ​ត្រឹម​នាម​ជា​តួ​រង។ អ្វី​ដែលគួរ​ឲ្យសរសើរ​ តារា​ស្រី​ទាំ​ងនោះពេល​នេះបាន​ក្លាយជា កំពូល​តារាស្រី​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំងមិនត្រឹម​តែ​នៅ​ក្នុង​ប្រទេស​ចិនទេ មានន័យ​ថា​នៅទូទាំងទ្វីប​អាស៊ីទៀតផង។

១. Fan Bingbing

ធ្លាប់សម្ដែង​ជាមួយ Ruby Lin ក្នុងរឿង «Huan Zhu Ge Ge»
ពេល​នេះ​មាន​ងារ​ជា «រាជិនីប្រចាំសិល្បៈ»

២. Yang Mi

ធ្លាប់​សម្ដែងជាមួយ​នឹង​ Ruby Lin ក្នុងរឿង «Beauty's Rival in Palace»
ពេល​នេះ​គឺជាទេពធីតាតារាស្រីប្រចាំរង្វង់សិល្បៈ

៣. Wu Jinyan

ធ្លាប់សម្ដែង​ជាមួយ Ruby Lin ក្នុងរឿង «Singing All Along»
ពេល​នេះ​មាន​ឈ្មោះ​ជាតារា​ដែល​គ្រប់គ្នា​ស្រឡាញ់គាំទ្រមិនធម្មតា

៤​. Liu Tao

ធ្លាប់សម្ដែង​ជាមួយ​នឹង​ Ruby Lin ​ក្នុងរឿង «Dali Princess»
ពេល​នេះ​នាង​ក៏​ក្លាយជា​តារា​ស្ថិតក្នុង​បញ្ជីលំដាប់ A ប្រចាំសិល្បៈដែរ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី