លេងអីចឹងហ្មង! មាស សុខសោភា-វីរសិទ្ធិ ប៉ះគ្នា ប្រិយមិត្តថា ដូចរាជនីជួបជាមួយទេវបុត្រ
- 2021-07-01 08:45:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងអីចឹងហ្មង! មាស សុខសោភា-វីរសិទ្ធិ ប៉ះគ្នា ប្រិយមិត្តថា ដូចរាជនីជួបជាមួយទេវបុត្រ
ចន្លោះមិនឃើញ
តារាចម្រៀង មាស សុខសោភា និង ដួង វីរៈសិទ្ធិ បានប៉ះគ្នាជាលើកដំបូងច្រៀងឆ្លងឆ្លើយគ្នាក្នុងបទចម្រៀងមួយបទដែលទើបនឹងចេញនៅលើយូធូបផ្លូវការរបស់ផលិតកម្ម "រាម" ថ្មីៗមានចំណងជើងថា "ព្រួយខ្លាចបាត់បង"។
ជំនួបនេះ គឺជាការចាប់ដៃគ្នាយ៉ាងកម្ររបស់តារាចម្រៀងទាំងពីរដែលមានទឹកដមសំឡេង ស្រទន់ ផ្អែមទាំងទ្វេ ដែលប្រិយមិត្តលើកឡើងថា គឺជាការជួបប្រសព្វគ្នារវាងទេពធីតា និងទេវបុត្រ និងជាអ្វីដែលពួកគេបានរង់ចាំជាយូរមកហើយ។ ដូច្នេះហើយ ស្ថានភាពពួកគេថា ពួកគេពេញចិត្តណាស់។
ប្រិយមិត្ត បាននាំគ្នាសរសេរសារថា "អ្វីដែលទន្ទឹងរងចាំបានមកដល់ រាជនីសំឡេងធម្មជាតិ បុរសវាចាផ្អែម"។ អ្នកផ្សេងទៀត លើកឡើងដែរថា "ពិរោះណាស់ រាជនីសំលេងពីរោះនឹងទេវបុត្រសំលេងផ្អែម ប៉ះគ្នាហើយ”។ ភាគច្រើនពួកគេ បង្ហាញពីការពេញចិត្តចំពោះការដែលផលិតកម្មបានរៀបឲ្យពួកគេទាំងពីរបានជួបគ្នា ខណៈបទចម្រៀងទៀតសោត ក៏ពីរោះទាក់ចិត្តតែម្ដង។
យ៉ាងណាក៏ដោយ ក្រៅពីការពេញចិត្តចំពោះការរៀបចំនេះ ប្រិយមិត្តខ្លះទៀត ក៏ចង់ឲ្យពួកគេមានចំណងដៃប្លែករួមគ្នាទៀត ដូចជាប្រភេទបទ ច្រៀងឆ្លងឆ្លើយ ឌឺដងផ្លែផ្កាគ្នាជាដើម។
បទចម្រៀង "ព្រួយខ្លាចបាត់បង" និពន្ធថ្មីទី១ដែល សោភា និងវីរៈសិទ្ធីបានជួបច្រៀងឆ្លងឆ្លើយគ្នា តាំងពីបានរួមទ្រនំជាមួយគ្នាមក។ ប៉ុន្តែការច្រៀងឆ្លើយឆ្លងគ្នាលើកទី២ របស់ពួកគេ ក្រោយពីធ្លាប់បានចាប់ដៃគូច្រៀងជាមួយគ្នាក្នុងបទ "ស្នេហ៍ឆ្លងវេហា" ក្នុងថ្ងៃបើកសម្ពោធផលិតកម្មនៅព្រីមមៀសែនសុខ។
បទនេះ ស្ដែងចេញពីចំណងស្នេហ៍យុវវ័យមួយគូ ដែលផ្ដើមឡើងដោយភាពផ្អែមល្ហែម ហើយយូរទៅការស្រឡាញ់ក៏កាន់តែជ្រៅទៅៗ។ ចំណុចនេះរាប់ថាជាគុណសម្បត្តិ តែវាក៏ជាវិបត្តិដែរ ព្រោះការស្រឡាញ់ហួងហែងខ្លាំងពេក យូរទៅធ្លាក់ក្នុងការប្រចណ្ឌដោយមិនដឹងខ្លួន។ មិនត្រឹមប៉ុណ្ណឹង ការស្រឡាញ់ខ្លាំងពេក អារម្មណ៍ភ័យព្រួយ ខ្លាចបាត់បង់រូបគេក៏កាន់តែខ្លាំងដែរ ហើយយូរៗទៅ ចំណងបញ្ហាមួយក៏បានលេចឡើង ដោយគ្មានបានតាំងចិត្ត។
សោភា ព្រួយយ៉ាងណាខ្លះ ពីរោះបែបណា ស្ដាប់ទាំងអស់គ្នា៖