លោកយាយកម្ពុជាអាយុ ១០១ឆ្នាំប្រាប់អាថ៌កំបាំងធ្វេីឱ្យអាយុវែង សុខភាពល្អ សាច់ចាំ
- 2021-07-03 06:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយកម្ពុជាអាយុ ១០១ឆ្នាំប្រាប់អាថ៌កំបាំងធ្វេីឱ្យអាយុវែង សុខភាពល្អ សាច់ចាំ
ចន្លោះមិនឃើញ
លោកយាយ ហូ ខាំ មានអាយុវែងដល់ទៅ ១០១ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍កាលពីប៉ុន្មានថ្ងៃមុន ក្រោយលោកយាយ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ។
គិតមកទល់ពេលនេះ លោកយាយគឺជាមនុស្សចាស់បំផុតនៅកម្ពុជាដែលទទួលការចាក់វ៉ាក់សាំង។ បើយោងតាមប្រភពពី ហ្វេសប៊ុកឈ្មោះ Heng Sok Kung បានឲ្យដឹងថា លោកយាយ បានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ដូចខាងក្រោម៖
១. បរិស្ថានរស់នៅ និងរបបគេងទៀងទាត់ ជារៀងរាល់ថ្ងៃលោកយាយសម្រាន្តនៅម៉ោង ៩:៣០យប់ និងភ្ញាក់នៅម៉ោង ៥ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់១ ម៉ោងជារៀងរាល់ថ្ងៃ។
២. របបហាត់ប្រាណ លោកយាយហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ។
៣ -របបទទួលទាន លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសារ ត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ តាមរដូវកាល) ក្រៅពីនេះលោកយាយទទួលទានទឹកច្រើន និងទៀងទាត់។
ក្នុងនោះដែរ លោកយាយ ហូ ខាំ បានទទួលជំនួយឧបត្ថម្ភថវិកាចំនួន ៣លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយលោកយាយ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ៕