ឥឡូវនេះ អ៊ិន សុភិន ឆ្លើយតបវិញហើយ ក្រោយ សុខ រ៉ាស៊ី ថាលែងចង់បានលុយទុកឲ្យផ្លូវច្បាប់ចាត់ការ
- 2021-07-05 07:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥឡូវនេះ អ៊ិន សុភិន ឆ្លើយតបវិញហើយ ក្រោយ សុខ រ៉ាស៊ី ថាលែងចង់បានលុយទុកឲ្យផ្លូវច្បាប់ចាត់ការ
ចន្លោះមិនឃើញ
បន្ទាប់ពីពិធីករ សុខ រ៉ាស៊ី លាតត្រដាងរឿងអាស្រូវរបស់អគ្គនាយកក្រុមហ៊ុនមហាហង្ស គឺលោក អ៊ិន សុភិន ថាបានជំពាក់លុយលោកមួយចំនួនរយៈពេល១ឆ្នាំហើយមិនព្រមសង តាមបណ្ដាញសង្គម គេនៅតែមិនទាន់ឃើញលោក អ៊ិន សុភិន ចេញមុខឆ្លើយតបជាផ្លូវការ ឬជាសាធារណៈជុំវិញករណីនេះនៅឡើយ។
ប៉ុន្តែនៅអំឡុងពេល នៃការរក្សាភាពស្ងៀមស្ងាត់នេះលោក អ៊ិន សុភិន បានប្រាប់Sabay នៅរសៀលថ្ងៃទី៥ ខែកក្កដា ថា លោកមិននឹកស្មានថាលោក សុខ រ៉ាស៊ី ហ៊ានធ្វើដាក់លោកដល់ថ្នាក់នេះឡើយ ហើយលោកក៏មិនមានរឿងអ្វីច្រើនជាមួយនឹងពិធីកររូបនេះដែរ។ អ៊ិន សុភិន៖"ខ្ញុំអត់មានរឿងអីធ្ងន់ធ្ងរជាមួយគាត់(សុខ រ៉ាស៊ី)សោះ! យើងចាំមើលលទ្ធផលនៅតុលាការចុះ នេះជាជំហររបស់ខ្ញុំ ហើយជាចម្លើយរបស់ខ្ញុំ រឿងជំពាក់ប៉ុន្មានអីប៉ុន្មានហ្នឹងខ្ញុំអត់អាចបកស្រាយបានទេ ខ្ញុំមានចម្លើយតែប៉ុណ្ណឹង...សុំទោសប៉ុណ្ណឹងចុះ"។
ពិធីករ សុខ រ៉ាស៊ី ប្រកាសដាក់ពាក្យបណ្ដឹងទៅតុលាការជុំវិញរឿងជំពាក់លុយនេះ ហើយនៅព្រឹកនេះដែរលោកថា លោកលែងចង់បានលុយដែលលោក អ៊ិន សុភិន ជំពាក់នោះហើយ គឺចង់ឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើបុគ្គលអ៊ិន សុភិន ដែលលោកអះអាងថាបានបោកប្រាស់លោក៕