Jimin និង V ធ្លាប់ដំឡើងសរសៃកឈ្លោះគ្នា ដោយសារតែរឿងគ្រែដេក

  • 2021-07-06 04:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេល​ចូលរួម​កម្មវិធី «You Quiz The Block» របស់ tvN សមាជិក BTS បាន​ទម្លាយ​រឿង​ជា​ច្រើន​ទាក់ទង​នឹង​ជីវិត​សិល្បៈរបស់ពួកគេ។ ក្នុង​នោះ Jimin ក៏​បាន​បង្ហើប​រឿង​មួយ​ដែរ​ថា លោក និង V ធ្លាប់​បាន​ឈ្លោះ​គ្នា​ម្ដង ដោយសារតែ​រឿង​គ្រែគេង។

អ្នកណា​ក៏​ដឹង​ដែរ​ថា​ Jimin និង V គឺជា​មិត្តល្អ​នឹងគ្នា ហើយ​អាច​ហៅ​ថា​ជា​បងប្អូន​ល្អទៀតផង ប៉ុន្តែ​មាន​ដឹង​ទេ ពួកគេ​ក៏ធ្លាប់ឈ្លោះគ្នា​ញឹក​ដែរ ប៉ុន្តែ​ពេល​នេះ​ Jimin បាន​បង្ហើប​រឿង​មួយ​គឺ​ពេល​ពួកគេ​ដណ្ដើមគ្រែគ្នា​គេង។

Jimin និយាយ​ថា កាល​ពី​មុនលោក, V និង J-Hope គឺជា​មិត្តរួមបន្ទប់​ជាមួយគ្នា។ ក្នុងបន្ទប់​មាន​ គ្រែ ២ជាន់ ១ និងគ្រែធម្មតា​ ១។ ដោយសារ​ក្នុងចំណោម​ពួកគេ​ទាំង ៣នាក់ J-Hope មាន​អាយុបង​គេ ដូចនេះ​ Jimin និង V ក៏​ឲ្យបងរបស់​ពួកគេ​គេងគ្រែធម្មតា។ ចំណែក​ពួកគេ​ទាំង ២​ត្រូវគេង គ្រែ ២ជាន់នោះ។

ពេល​នោះ Jimin ឲ្យ V គេងខាងក្រោម ដោយគិត​ថា​វា​ស្រួល​ជាង​គេង​ខាងលើ។ ប៉ុន្តែ​ក្រោយ​មក​ ៦ខែ Jimin ក៏​បាន​ប្រាប់ V ថា​ខ្លួន​ចង់គេងខាងក្រោម​វិញ តែ​ V ក៏​ប្រាប់​ Jimin វិញ​ថា៖ «ឯងអ្នកជ្រើសដេកនៅខាងលើហើយ ព្រោះ​ឯង​ចូល​ចិត្តជាងដេកក្រោម»

ពេល​ V និយាយហើយ ជម្លោះ​ក៏ចាប់ផ្ដើម​កើតមាន​តែម្ដង។ Jimin បាន​ពន្យល់ថា​ គ្រែខាងលើ វា​មិនស្រួលទេ ដោយសារតែម៉ាស៊ីនត្រជាក់នៅខាងស្ដាំ ហើយចំ​ពីមុខ មុខរបស់​លោក ដូចនេះ​ពេល​កម្លាំង​ខ្យល់បក់មក គឺ​ចំកណ្ដាល​មុខតែម្ដង។

Jimin ទ្រាំ​ដេក​រយៈ ៦ខែ ដូចនេះ​ពេល V និយាយ​ថា​មិន​ដូរជាមួយ Jimin ក៏ដាក់ទៅវិញទៅ V​ ថា៖ «ឆ្កួតមែន?»

ប៉ុន្តែ​ពេល​នោះពួកគេ​ទាំង ២​ក៏​បាន​ដោះ​ស្រាយ​បញ្ហា​ និង​មើល​ត្រលប់ទៅកាល​ពី​មុន​វិញ ទើប​ Jimin ភ្ញាក់​ខ្លួន​ថា ដូចជា​គ្មាន​អ្វី​ធំដុំទេ ហេតុអ្វី​ដល់ថ្នាក់ឈ្លោះគ្នា? Jimin ឲ្យដឹង​ទៀត​ថា​ ក្រោយមក​ពួកគេក៏នឹក​ឃើញ ខិតគ្រែគេង​នោះឲ្យឆ្ងាយពីម៉ាស៊ីនត្រជាក់ ទើប​គ្រប់យ៉ាង​មានភាព​ងាយស្រួល​វិញ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី