ទស្សនាហើយព្រឺក្បាលខ្ញាកៗ វីដេអូអបអរប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក(វីដេអូ)

  • 2021-07-07 03:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រែកប្រកាសជាផ្លូវការ អបអរការដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ល្បីរន្ទឺសុះសាយគ្រប់ទីកន្លែង ហើយនេះជាមោទកភាពរបស់កូនខ្មែរគ្រប់ៗរូប។

ប្រាសាទព្រះវិហារ ជាប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នា​កិច្ចប្រជុំ​ទី​៣២​ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​ នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ កូនខ្មែរគ្រប់រូប ត្រូវចងចាំថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌គឺជាភារកិច្ចរបស់យើងគ្រប់គ្នា ៕

សូមទស្សនាវីដេអូនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

អត្ថបទ ៖ មេខាឡា