១ថ្ងៃក្រោយលាលែងពីតំណែង CEO ទ្រព្យរបស់មហាសេដ្ឋីទី១ ស្ទុះឡើង ៨ពាន់លានដុល្លារ

  • 2021-07-07 05:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលត្រឹម១ថ្ងៃ ក្រោយ លោក Jeff Bezos លាលែងពីតំណែង CEO Amazon សម្រាកពីការទទួលខុសត្រូវដ៏ខ្ពស់ ទ្រព្យរបស់លោកបន្តកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ២១១ ពាន់លានដុល្លារ ដោយកើនឡើងប្រមាណ ៨,៤ ពាន់លានដុល្លារ នៅបើយោងតាមសារព័ត៌មាន Bloomberg។

ហេតុផលសំខាន់ ធ្វើឱ្យទ្រព្យមហាសេដ្ឋីទី១ នៅបន្តកើនឡើងក៏ព្រោះតែ មន្ទីរបញ្ចកោណអាមេរិច លុបចោលកុងត្រាសេវាកម្ម Cloud Computing ដែលមានតម្លៃ ១០ពាន់លានដុល្លារ ពីក្រុមហ៊ុន Microsoft Corp នៅឆ្នាំ២០១៩ ហើយងាកមករក Amazon វិញម្ដង។ ហេតុការណ៍នេះ ក៏ធ្វើឱ្យភាគហ៊ុន Amazon កើនឡើងដល់ទៅ ៤,៧%។

ក្រោយពី Jeff Bezos ចុះចេញពីតំណែង CEO Amazon ដោយប្ដូរទៅជា ប្រធាននៃក្រុមប្រឹក្សាភិបាល លោកនៅតែជាម្ចាស់ភាគហ៊ុនដ៏ច្រើនរបស់ Amazon ដោយមានប្រមាណជាង ១១% ផងដែរ។

គួរបន្ថែមថា ហេតុផលនៃការផ្លាស់ប្ដូរ CEO ព្រោះតែ ភាពទទួលខុសត្រូវខ្ពស់ ផ្ដល់ភាពលំបាកមិនអាចឱ្យ Jeff Bezos ផ្ដោតលើការងារដទៃទៀតបានច្រើន។ ប៉ុន្ដែទោះយ៉ាងណាក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាភិបាល គាត់នៅតែបន្តចូលរួមតួនាទីសំខាន់ក្នុង Amazon បានដដែល៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ កុសល