Pep ទម្លាយ​ត្រង់​ៗ​ថា​ Man City គ្មាន​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ណា​ទៀត​ឡើយ​

  • 2021-07-07 12:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola បាន​និយាយ​ត្រង់​ៗ​ទៅ​កាន់​សារព័ត៌មាន​ Catalan Network TV3 នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Manchester City គ្មាន​លទ្ធភាព​ឯ​ណា​ទៅ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ណា​ទៀត​ឡើយ​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​។

លោក​ Pep បាន​និយាយថា​៖" ជា​មួយ​តម្លៃ​ណា​ដែល​កំណត់​រួច​ហើយ​ក៏​ដោយ​ យើង​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ណា​ទៀត​ឡើយ​។ វា​គឺ​ថា​មិន​ទៅ​រួច​នោះ​ឡើយ​ ពួក​យើងគ្មាន​លទ្ធភាព​នោះ​ទេ​។ ក្លឹប​ទាំង​អស់​កំពុង​តែ​ជួប​វិបត្តិ​លុយ​កាក់​ ហើយ​យើង​ក៏​ដូច​គ្នា​អញ្ចឹង​ដែរ​ "។

អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា​៖" ឥឡូវ​នេះ​យើង​មាន​ Gabriel Jesus និង​ Ferran Torres ដែល​មាន​សមត្ថភាព​អស្ចារ្យ​សាក​សម​នឹង​តួនាទី​របស់​ពួក​គេ​អស់​ហើយ​។ ណា​មួយ​យើង​នៅ​មាន​កីឡាករ​វ័យ​ក្មេង​របស់​យើង​នៅ​ក្រុម​ថ្នាល​ទៀត​។ អញ្ចឹង​ហើយ​វា​មាន​រឿង​អី​ ដែល​យើង​ត្រូវ​ទៅ​ទិញ​ខ្សែ​ប្រយុទ្ធ​ណា​ថ្មី​បន្ថែម​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​ "។

ក្រោយ​លោក​ Pep និយាយ​បែប​នេះ​អញ្ចឹង​មាន​ន័យ​ថា​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​កន្លង​មក​នេះ​ថា​ Man City ចង់​​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Erling Haaland ឬ​ក៏​ Sergio Aguero នឹង​មិន​អាច​ទៅ​រួច​ទេព្រោះ​តែ​ក្លឹប​នេះ​ក៏​កំពុង​រង​វិបត្តិ​ខ្លាំង​ផង​ដែរ​ដោយ​សារ​​កូវីដ-១៩​នៅ​តែ​បន្ត​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី