Wenger ​ឆ្ងល់​ហេតុអ្វី​អាជ្ញាកណ្ដាល​មិន​ពិនិត្យ VAR ​ត្រង់​កន្លែង Sterling ​ដួល​

  • 2021-07-08 02:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Arsene Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​អាជ្ញាកណ្ដាល​គួរ​តែ​ពិនិត្យ VAR ​ដើម្បី​កាត់​ក្ដី​ឱ្យ​ច្បាស់​បន្តិច ​មុន​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ខាង​អង់គ្លេស។

​អង់គ្លេស​បាន​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក់​ក្នុង​លទ្ធផល ២-១។ ​ដោយ​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ ជា​បាល់​ប៉េណាល់ទី​ដែល​អាជ្ញាកណ្ដាល​ផ្ដល់​ឱ្យ​នៅ​ពេល​ខ្សែ​ប្រយុទ្ធ Sterling ​ដួល​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ​តែ​កន្លែង​នេះ ក៏​មាន​មតិ​ចម្រូងចម្រាស​គ្នា​ដែរ ​ព្រោះ​ខាង​ក្រុម​ដាណឺម៉ាក​មិន​ប្រជែង​យក​បាល់​ខ្លាំង​ទៅ​លើ Sterling ​នោះ​ទេ។

​ក្នុង​នោះ Wenger ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “មិន​គួរ​ឱ្យ​ប៉េណាល់ទី​ទេ។ ខ្ញុំ​មិន​យល់ ហេតុ​អ្វី​ក្នុង​ស្ថានភាព​បែប​នេះ​មិន​ពិនិត្យ VAR ​អាជ្ញាកណ្ដាល​មិន​បាន​ទៅ និង​មើល​អេក្រង់​សោះ។ ​មក​ដល់​វគ្គ​នេះ ​គាត់​គួរ​តែ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​”។

​រំលឹក​ថា​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​អង់គ្លេស​លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង Wembley ​ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ​៦​ម៉ឺន​នាក់​ចូល​ទស្សនា​ផង​ដែរ។ ខណៈ​ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​អ៊ីតាលី ​ក៏​លេង​នៅ​កីឡដ្ឋាន​នេះ​ទៀត​ដែរ៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ