ក្រោយដកខ្លួនពីវិស័យស្នេហា ពេលនេះ Punjan Prama រក​បានសង្សារថ្មីជាម៉ូដែលជប៉ុនវ័យក្មេង

  • 2021-07-08 04:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីទុក​បេះដូងឲ្យនៅទំនេរ​រយៈពេល​ជាយូរ ក្រោយ​ដកខ្លួនពីរឿង​ស្នេហា ពេល​នេះតារា​សម្ដែង​Punjan Prama រក​បាន​អ្នក​ស្អំបេះដូង​ថ្មី​ហើយ។

តាម​ព័ត៌មាន​ចុះ​ផ្សាយ​ពីវិបសាយ Thairath បាន​ឲ្យដឹង​ថា​ពេល​នេះ កម្លោះសង្ហា​តារាប្រចាំ​ប៉ុស្តិ៍លេខ ៣ថៃ Punjan Prama រក​បាន​ស្នេហ៍​ថ្មី​ហើយ ដោយបាន​បង្ហាញលើ​ Facebook កាល​ពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅថា ​តារា​ម៉ូដែលជប៉ុន Mishima Risa ​ជា​ម្ចាស់ចិត្តថ្មី​របស់ខ្លួន។

គ្រប់គ្នា​ដែល​ជា​អ្នក​គាំទ្រ និង​មិត្តរួម​អាជីព​បាន​នាំគ្នា​អបអរនឹង​ចំណងស្នេហ៍ថ្មីនេះ​គ្រប់គ្នា៕

ប្រភព៖ thairath   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី