មកដឹងពីប្រវត្តិប្រាសាទអង្គរសង់នៅបារាំង ស្ថាបត្យករ ជាអ្នកគូរប្លង់សារមន្ទីរជាតិកម្ពុជាយើងសព្វថ្ងៃ

  • 2021-07-09 02:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិតរបស់អ្នករចនាម៉ូតប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ។ ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ សព្វថ្ងៃបានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាហើយថែមទាំងស្ថិតនៅចំកណ្តាលទង់ជាតិកម្ពុជាទៀតផង។

នៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ អង្គរវត្តបានក្លាយជាត្បូងពេជ្រនៃ អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគមដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទអង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករបារាំងល្បីៗរួចទាំង លោកហ្ស​ក គ្រោ​លី​យេ​រ៍ (George Groslier) ​ជាអ្នកគូរប្លង់សារមន្ទីរជាតិរបស់កម្ពុជាយើងសព្វថ្ងៃ។

សំណង់ប្រាសាទចម្លង នៃប្រាសាទអង្គរវត្តខ្មែរ បានដាក់តាំងបង្ហាញនៅប្រទេសបារាំង ក្នុងកំឡុងពិព័រណ៌អាណានិគមឆ្នាំ ១៩៣១ ។ ពិព័រណ៍នេះគឺជាការតាំងពិព័រណ៍អន្ដរជាតិមួយដែលបានធ្វើឡើងនៅទីក្រុងប៉ារីសក្នុងរយៈពេលប្រាំមួយខែ។ ពេលនោះឃើញមានការចូលរួមរបស់មហាអំណាចអាណានិគមផ្សេងៗដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។

ប្រាសាទអង្គរនៅ ប្រទេសបារាំង បានបង្ហាញឱ្យបរទេសឃើញពីស្ថាបត្យកម្មនៃសំណង់ប្រាសាទដ៏មហិមារបស់កម្ពុជា និង​ជាដួងព្រលឹងជាតិរបស់ប្រជាជនកម្ពុជាទាំងមូល។ គួរឱ្យសោកស្តាយដែល សំណង់ប្រាសាទ អង្គរវត្តនៅ ទីក្រុងប៉ារីស ប្រទេសបារាំងនេះ ត្រូវបានកម្ទេចដោយការទម្លាក់គ្រាប់បែកនៅអំឡុងសង្គ្រាមលោកលើកទី២៕

ប្រភព៖ google   ប្រែសម្រួល ៖ សង្ហា