នាំគ្នា​ផ្អើលឈូឆរថា Hu Ge រៀបការស្ងាត់ៗច្បាស់ទាំងនៅសៀងហៃទៀត ឥឡូវក្រុមការងារចេញបកស្រាយ

  • 2021-07-09 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ​មាន​សេចក្ដីរាយការណ៍ព័ត៌មាន​ចុះផ្សាយ​ថា​ Hu Ge បាន​រៀបការ​ស្ងាត់ៗក្នុងទីក្រុងសៀងហៃជាមួយ​នឹង​នារី​ម្នាក់ដែល​មាន​អាយុ​តិច​ជាង​លោក ៦ឆ្នាំ។ រហូតដល់ភ្នាក់ងារ​របស់ Hu Ge ចេញមុខ​បកស្រាយ​ទើប​គ្រប់យ៉ាង​ស្ងាត់ទៅវិញ។

Hu Ge
Xiaochen Wang

គ្រាន់តែ​ព័ត៌មាន​នេះ​បែកធ្លាយភ្លាម​ បណ្ដាញ​សង្គម​សឹង​តែ​ផ្ទុះ​ទៅ​ហើយ ដោយមហាជន​នាំគ្នា​ចែកចាយ​បន្តព្រោងព្រាត​ រហូត​ក្លាយជា​ប្រធាន​បទ​កំពុង​ក្ដៅគគុកនាពេល​នេះ។ តារា​ស្រី​ដែលល្បី​ថា​ជា​កូន​ក្រមុំ​របស់ Hu Ge នោះគឺតារាសម្ដែង Xiaochen Wang ដែលមាន​វ័យ​តិច​ជាង Hu Ge ៦ឆ្នាំ។ កន្លងមក​គ្រប់គ្នា​ដែល​ជា​អ្នក​គាំទ្រ នាំគ្នា​រំពឹង​ និង​សន្និដ្ឋាន​ថា Hu Ge និង Liu Yifei មាន​ទំនាក់ទំនងពិសេសជាមួយគ្នា ហើយអ្នក​ដែល Hu Ge នឹង​រៀបការជាមួយក៏ភាគរយច្រើន​បាន​ទៅលើ Liu Yifei ដែរដោយសារមានពាក្យលេចឮមិនតិចឆ្នាំទេ ប៉ុន្តែ​នៅពេល​ព័ត៌មានពេលនេះ​ចេញ​ផ្សាយ ស្រាប់តែ​ម្នាក់ៗស្រឡាំងកាំង​តែម្ដង។

ទោះជា​យ៉ាង​ណា​ ក្រោយព័ត៌មាន​នេះ បែក​ធ្លាយ ក្រុមការងារ​របស់ Hu Ge ក៏​បាន​ចេញមុខ​ជំទាស់ និង​ច្រាន​ចោល​ទាំង​ស្រុង​ថា​ វា​មិន​មែន​ជា​ការ​ពិតឡើយ និង​សូមឲ្យគ្រប់គ្នា​ឈប់​ចែក​ចាយ​ដំណឹង​មិនពិតនេះ​តទៀតអី ព្រម​ទាំង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ Hu Ge ពេល​នេះ​មិនទាន់​រៀបការ​នៅ​ឡើយទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី