LG ចង់ក្លាយជាដៃគូជាមួយ Apple ធ្វើឲ្យ Samsung អន់ចិត្តកំពុងតែពាក់មុខយក្សដាក់គ្នា
- 2021-07-09 04:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG ចង់ក្លាយជាដៃគូជាមួយ Apple ធ្វើឲ្យ Samsung អន់ចិត្តកំពុងតែពាក់មុខយក្សដាក់គ្នា
ចន្លោះមិនឃើញ
ដំណឹងកាលពីខែមិថុនាកន្លងទៅ ដែលថាអាជីវកម្មស្មាតហ្វូន LG បានបញ្ចប់ ក្រោយមកនៅតាមបណ្ដាហាងលក់ LG Best Shop ជាង ៤០០ កន្លែងនៅឯប្រទេសកូរ៉េខាងត្បូង កំពុងចរចាត្រៀមនឹងដាក់លក់ផលិតផល Apple ជំនួសវិញ។ ប្រការនេះបានធ្វើឱ្យ Samsung មានការអាក់អន់ស្រពន់ចិត្ត និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅកាន់ LG ។
បើទោះបីជា Samsung ត្រូវបានគេដឹងជាក្រុមហ៊ុនរួមឈាមរួមជាតិតែមួយជាមួយ LG គឺក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងដូចគ្នា។ តែ Samsung បានចេញមុខអះអាងថា LG រំលោភលើកិច្ចព្រមព្រៀងនៅ ឆ្នាំ២០១៨ ចែងថា មានតែទូរសព្ទ LG និង Samsung តែប៉ុណ្ណោះអាចលក់បាននៅតាមបណ្ដាហាងរបស់ LG ។
ក្រៅពីនេះ Samsung ក៏បានដាក់សម្ពាធដោយប្រយោល ពោលគឺស្នើសុំក្រុមហ៊ុនសេវាទូរសព្ទធំៗ ៣ ក្នុងនោះមាន LG U+ ដើម្បីទាមទារឱ្យ LG យកទូរសព្ទ Galaxy របស់ខ្លួនដាក់លក់នៅបណ្ដាហាង LG នៅចំណុចទីតាំងល្អបំផុតក្នុងហាងថែមទៀតផង។
រីឯភាគី LG បានចង្អុលបង្ហាញនូវឃ្លាមួយនៅក្នុងកិច្ចព្រមព្រៀង ដោយលើកឡើងថា៖ «វាអាចត្រូវបានចរចាឡើងវិញក្នុងករណីមានការផ្លាស់ប្តូរដ៏ធំមួយ។ អ្វីៗមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែល LG ប្រកាសលែងបន្តអាជីវកម្មស្មាតហ្វូនកាលពីថ្មីៗនេះ។«
រឿងរ៉ាវរវាង LG និង Samsung មិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ក្រោយការប្រកាសពី Samsung នៅឡើយទេ។
រឿងនេះបើសិនណា Apple អាចឈរជើងលក់ផលិតផលនៅហាង LG ជាង ៤០០កន្លែងនោះពិតមែន ប្រាកដណាស់ នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ចំណែកទីផ្សារនៃស្មាតហ្វូន 5G របស់ខ្លួន ព្រោះ Apple ជាអ្នកលក់ធំបំផុតនៃទូរសព្ទ 5G ទូទាំងពិភពលោក ខណៈ Samsung គឺស្ថិតនៅលំដាប់ទីបួនឯណោះ៕