ពិធីចុះហត្ថលេខាសហគ្រិនកូនកាត់ Han Khim នាំចូលស្រាទំពាំងបាយជូរ Mojo Wine ម៉ាកល្បីរបស់អូស្ត្រាលីមកកាន់ទីផ្សារកម្ពុជា

  • 2021-07-09 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីចុះហត្ថលេខាជាផ្លូវការ នៅសណ្ឋាគារ Hyatt Regency ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២១នេះ និងបានចូលរួមដោយលោក ហង្ស គីមហាន ឬពេញនិយមហៅថា Han Khim និង ភរិយា ដែលជាតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា រួមជាមួយនឹង លោក Darren Gall ដែលជាអ្នកមានជំនាញផ្នែកស្រាទំពាំងបាយជូរ អ្នកនិពន្ធ និង ព្រមទាំងជាអ្នកតំណាងឲ្យស្រាទំពាំងបាយជូរ Mojo Wines មកពីប្រទេសអូស្រ្តាលី។

ស្រាទំពាំងបាយជូរ Mojo Wines ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលីខាងត្បូង ដែលបានផលិតឡើងក្នុងគោលបំណងឲ្យសាកសមនឹងតម្លៃសមរម្យសម្រាប់អតិថិជនយុវវ័យ ដូចជាមានរសជាតិឆ្ងាញ់ និងមានភាពងាយស្រួល ក្នុងការទទួលទាន។ ជាមួយជម្រើសដ៏ពេញនិយម រួមនឹងស្រាទំពាំងបាយជូរបែប Sparkling ពីររសជាតិ លោក Han Khim សង្ឃឹមថានឹងអាចនាំមកជូនយុវវ័យជំនាន់ថ្មីឲ្យចូលចិត្តទទួលទាននិងរីករាយជាមួយនឹងស្រាទំពាំងបាយជូរមួយនេះ។

ក្នុងឳកាសពិធីចុះហត្ថលេខាសហគ្រិនកូនកាត់ Han Khim មានប្រសាសន៍ថា៖ «ពេលខ្ញុំជាសិស្សវ័យក្មេងនៅប្រទេសអូស្ត្រាលី ដែលស្ថិតក្នុងវ័យដែលរំភើបនឹងលូតលាស់និងប្រលូកជុំវិញពិភពលោក ខ្ញុំតែងតែរកឃើញអនុស្សាវរីយ៍ដលគួរអោយចងចាំគឺនៅពេលដែលបរិភោគម្ហូបអាហារនិងស្រាទំពាំងបាយជូរឆ្ងាញ់។ ដប់ឆ្នាំកន្លងផុតទៅ ស្រាទំពាំងបាយជួរ Mojo Wines អាចអោយខ្ញុំរស់នៅពេលវេលានោះម្តងទៀត។ ពេលវេលាដែលពួកយើងកំពុងរៀបចំផែនការណ៍ជីវិតនិងសុបិន្តថាថ្ងៃមួយនឹងសម្រេចវាបាន»

សូមជម្រាបថា ស្រាទំពាំងបាយជូរ Mojo Wines នឹងមានលក់គ្រប់សាខា ហាង និង បណ្តាសាខាចែកចាយធំៗ នៅក្នុងប្រទេសកម្ពុជា។

ចុច follow Han ដើម្បីអំពីរឿងរ៉ាវរបស់គាត់ជាមួយនឹង Mojo Wines:

Facebook: Han’s Mojo / @mojobyhan

Instagram: @hans.mojo

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង info@liquidassets.com.kh, or call 070 425 661 (Hermione - EN) or 093 396 256 (Vatey – KH/EN)