ឆុំ វត្ដី និង​កូន​ចេញ​ពី​ពេទ្យ​ព្រឹក​នេះ​ហើយ! អ្នក​គាំទ្រ​ទាំង​ឡាយ បាន​ដឹង​ពី​អត្ថន័យ នៃ​ឈ្មោះ​កូន​ស្រី​ដំបូង​នាង ឬ​នៅ?

  • 2021-07-12 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ម៉ោង​១២​ព្រឹក ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ តារា​សម្ដែង​ស្រី ឆុំ វត្ដី នឹង​ចេញ​ពី​មន្ទីរពេទ្យ​ORIENDAដែល​នាង​សម្រាក​ដើម្បី​សម្រាល​កូន​ដំបូង​របស់​ខ្លួន​ទៅ​កាន់​គេហដ្ឋាន​ហើយ។ បន្ទាប់​ពី​សម្រាល​បាន​៥​ថ្ងៃ ឆុំ វត្ដី និង​កូន​ស្រី មាន​សុខភាព​ល្អ​ណាស់។

រិទ្ធហួរ ជូលីតា គឺ​ជា​ឈ្មោះ​កូន​ស្រី​ដំបូង​របស់វត្ដី ហើយ​នាង និង​ស្វាមី​ជា​អ្នក​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ផ្ទាល់​តាំង​មុន​ពេល​សម្រាល​ទៅ​ទៀត។ តារា​សម្ដែង​រូប​នេះ​បាន​ប្រាប់​អត្ថន័យ នៃ​ឈ្មោះ​រកូន​ស្រី​របស់ខ្លួនតាម​រយៈ Sabay ថា ជូលី ឬ​ជូឡាយ គឺ​សំដៅ​ដល់​ខែកក្កដា គឺជាខែ​ដែល​កូន​ស្រី​នាង​កើត ហើយ​ពាក្យថា"តា" នៅ​ខាង​ចុង​នោះ គឺ​មាន​ព្យញ្ជនៈ"ត"​ដូច​ជា​ឈ្មោះ​របស់​នាង​ដែរ។

ឆុំ វត្ដី៖"ប៉ាៗ...គេ​ថា​July ត្រូវ​ខែ​៧ ដល់​ពេល​ទៅ​ខ្ញុំ​ស្រឡាញ់​ឈ្មោះ​តា គាត់​ក៏​ដាក់​បង្គ្រប់​ចូល​គ្នា​ទៅ​ក៏​ទៅ​ជា​ឈ្មោះ​ជូលី​តា។ សម្រាប់​Baby យក​ថែម​ទៀត​អត់​យក​១​ទេ ឲ្យ​គ្នា​អត់​មាន​ន​ណា​លេង​ជាមួយ​ម៉េច​កើត​បង តែ​អត់​ទាន់​ដឹង​ថា​យក​ឆ្នាំ​ណា យើង​មើល​ឆ្នាំ​ដែរ​ទាល់​តែ​ឆ្នាំ​ណា​ល្អ​បាន​យើង​យក"។

កាល​ពី​ថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ​២០២០ តារា​សម្ដែង​រូប​ស្រស់​សោភា ឆុំ វត្ដី បាន​ចូល​រោង​ជ័យ​ជាមួយ​កូន​កំលោះ​ឈ្មោះ រិទ្ធ ហួររក្សា។ ពិធី​មង្គលការ​បង្គ្រប់​កិច្ច​មួយ​ព្រឹក​របស់​តារា​សម្ដែង ឆុំ វត្ដី បាន​ប្រព្រឹត្ត​យ៉ាង​រលូន ដោយ​ពិធី​ក្រាប​ផ្ទឹម ចងដៃ និង​កាត់​សក់​បង្កក់​សិរី​ជា​ដើម ត្រូវ​បាន​ធ្វើ​ស្រប​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទាំង​អស់។ កាលណោះ​ក៏​មាន​ភ្ញៀវកិត្តិយស​ចូល​រួម​ក្នុង​ពិធី​ពិសារ​ភោជនីយ​អាហារ​មួយ​ចំនួន​ដែរ បើទោះ​បី​កាល​ណោះ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩ ក្ដី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ