ស្ងាត់ៗ !​យឿន ពិសី ទទួលបានកូនប្រុសមួយយ៉ាងស្រស់ស្អាតបាត់ហើយ!

  • 2021-07-12 03:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផ្លូវការរបស់ យុវជន យឿន ពិសី បានបង្ហាញមុខកូនប្រុសរបស់ខ្លួនយ៉ាងស្រស់ស្អាត តាមបណ្តាញសង្គមហ្វេសប៊ុក ដោយភរិយារបស់លោកទើបតែបានសម្រាលកូនប្រុសមួយយ៉ាងស្រស់ស្អាត កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២១ ។

លោក យឿន ពិសី បានបង្ហាញមុខកូនប្រុស ដោយបានសរសេររៀបរាប់ថា «កូនប្រុស( យឿន វីរៈបុត្រ )ចាប់កំណើតនៅថ្ងៃអាទិត្យ ២ កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវ នឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង 21:12 PM»។

គួររំលឹកផងដែរថា យុវជន យឿន ពិសី គឺជាម្ចាស់ជ័យលាភីពានរង្វាន់លេខ១ នៃកម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤ របស់ស្ថានីយទូរទស្សន៍ហង្សមាស ។

អត្ថបទ៖ Tep Sovannmoly