Keane បន្ទោសកីឡាករចាស់ៗអង់គ្លេស ដែលបណ្ដោយឱ្យក្មេងទាត់ប៉េណាល់ទី
- 2021-07-12 02:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Keane បន្ទោសកីឡាករចាស់ៗអង់គ្លេស ដែលបណ្ដោយឱ្យក្មេងទាត់ប៉េណាល់ទី
ចន្លោះមិនឃើញ
Roy Keane បានបង្ហាញការមិនពេញចិត្ត និងដាក់បន្ទុកទៅលើកីឡាកររាមច្បងក្នុងក្រុមជម្រើសជាតិអង់គ្លេសជាខ្លាំង ដែលបណ្ដោយឱ្យកីឡាករក្មេងៗស្ទើរបទពិសោធជាអ្នកទាត់ប៉េណាល់ទីនៅវគ្គសំខាន់ទៅវិញ។
អង់គ្លេស ជាន់កំណត់ត្រាដដែលៗទៀតហើយ ដោយចាញ់ប៉េណាល់ទីកាត់សេចក្ដីជាមួយក្រុមអ៊ីតាលីក្នុងលទ្ធផល ៣-២។ ដោយអ្នកដែលខកខានមិនអាចស៊ុតចូលនោះ មាន៣នាក់សុទ្ធតែក្មេងៗទាំងអស់គឺ Rashford , Sancho និង Saka ។ ខណៈដែល២នាក់ស៊ុតចូលនោះមាន Harry Kane និង Maguire ។
ក្រោយពីចប់ការប្រកួតទៅ Keane អ្នកវិភាគមិនសំចៃមាត់នោះបាននិយាយថា៖ “ប្រសិនបើអ្នកជា Jack Grealish ឬ Sterling អ្នកមិនអាចឱ្យក្មេងៗទៅមុខអ្នកដើម្បីទាត់នោះទេ។ អ្នកមិនអាចអង្គុយនៅទីនោះ ហើយនិយាយថា ខ្ញុំឃើញក្មេងអាយុ១៩ឆ្នាំដើរមុខខ្ញុំ ខណៈដែលខ្ញុំធ្លាប់លេងច្រើនប្រកួត និងមានបទពិសោធច្រើនឡើយ”។
រំលឹកថាក្នុងការប្រកួតនេះដែរ កីឡាករ Rashford , Sancho និង Saka សុទ្ធតែត្រូវបានប្ដូរចូលដើម្បីទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីនេះឯង។ ការសម្រេចនេះដែរ ធ្វើឡើងដោយសារតែលោក Southgate គ្រូបង្វឹកអង់គ្លេសមើលឃើញថា៣នាក់នេះ ស៊ុតបានល្អណាស់នៅពេលហ្វឹកហាត់កន្លងមក៕