ពិសេសអ្នកចង់បានកូន! អ្នកវិទ្យាសាស្ត្រថា ទារកដែលកើតក្នុងខែទាំងនេះ នឹងមានសុខភាពល្អ និងអាយុវែង

  • 2021-07-12 05:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេសអ្នកចង់បានកូន! អ្នកវិទ្យាសាស្ត្រថា ទារកដែលកើតក្នុងខែនេះ នឹងមានសុខភាពល្អ និងអាយុវែង ពិតណាស់ ក្នុងនាមជាឪពុកម្តាយ ពិសេសគូស្វាមី-ភរិយា ដែលមានគម្រោងយកកូនដំបូង តែងតែចង់ឲ្យកូនរបស់ខ្លួនកើតឡើងមក ស្អាត មានភាពឆ្លាតវៃពីកំណើត ពេញលក្ខខណៈ និងមានសុខភាពល្អ ឈ្នះនឹងជំងឺនានា។ កាលពីសម័យមិនទាន់មានវិទ្យាសាស្ត្រទំនើប មានឪពុកម្តាយតិចតួចណាស់ ដែលមានគម្រោងច្បាស់លាស់មុននឹងយកកូន ឬកំណត់យកទៅតាមខែឆ្នាំដែលពួកគាត់ចង់បាន ពោលគឺមានកូនដោយឥតគ្រោងទុកក៏ថាបាន។

ប៉ុន្តែ ក្នុងសម័យនេះ និងក្នុងនាមជាឪពុកម្តាយសម័យថ្មី ភាគច្រើនតែងតែមានគម្រោងច្បាស់លាស់ក្នុងការយកកូន ហើយក៏អាចកំណត់យកតាមខែ ឆ្នាំដែលខ្លួនស្រឡាញ់ផងដែរ។ ជាមួយគ្នានេះ បើនិយាយពីកត្តាដែលធ្វើឲ្យមនុស្សម្នាក់មានអាយុវែង និងមានសុខភាពល្អ លោកអ្នកប្រហែលគិតដល់កត្តាជាច្រើន ដូចជា របបអាហារ ការធ្វើលំហាត់ប្រាណ និងកត្តាហ្សេនពីកំណើត ជាដើម។

ទោះបីជាយ៉ាងណា កត្តាខ្លះអ្នកអាចគ្រប់គ្រងបាន ហើយកត្តាខ្លះទៀត អ្នកមិនអាចគ្រប់គ្រងបានឡើយ។ ប្រាកដណាស់ រឿងដែលអ្នកមិនអាចគ្រប់គ្រងបាននោះគឺ ខែកំណើតរបស់អ្នក ប៉ុន្តែ លោកអ្នកអាចកំណត់យកខែកំណើតកូនៗរបស់លោកអ្នកបាន ប្រសិនបើអ្នកមានគម្រោងច្បាស់លាស់។

ជាងនេះទៅទៀត លោកអ្នកប្រហែលជាមិនជឿថា ខែកំណើត អាចជះឥទ្ធិពលខ្លះដល់សុខភាពភាពកូនរបស់លោកអ្នកឡើយ ប៉ុន្តែ បើយោងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ខែកំណើត មិនត្រឹមតែពាក់ព័ន្ធនឹងសុខភាពប៉ុណ្ណោះទេ ហើយក៏ជាប់ទាក់ទងនឹងការធ្វើឲ្យមានអាយុវែងផងដែរ។

បើយោងទៅតាមក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យអាមេរិក Columbia University ផ្នែកវិជ្ជសាស្ត្រ បានរកឃើញថា ទារកដែលបានកើតឡើងក្នុងខែផ្សេងគ្នា នឹងរងនូវកត្តាជះឥទ្ធិពលពីបរិស្ថានផ្សេងគ្នា ហេតុនេះ ពួកគេក៏មានកម្រិតជីវជាតិចិញ្ចឹមរាងកាយ កម្រិតវីតាមីន D និងការឆ្លងជំងឺតាមរដូវកាល ខុសគ្នាផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បានត្រួតពិនិត្យលើកំណត់ត្រាអ្នកជំងឺចំនួន១,៧៥លាននាក់ ដែលទទួលការព្យាបាលនៅមន្ទីរពេទ្យ Columbia University Medical Center និងបានរកឃើញថា ពួកគេមានជំងឺផ្សេងគ្នាចំនួន១.៦៨៨ករណី ហើយបានរកឃើញទៀតថា ៥៥ករណី ជាជំងឺកើតឡើងដោយសារតែខែកំណើត។

បើតាមការស្រាវជ្រាវដដែល ទារកដែលកើតឡើងក្នុងខែមិថុនា សីហា មករា និងធ្នូ គឺជាប្រភេទទារកមានកម្រិតសុខភាពថ្នាក់កណ្តាល បើនិយាយពីការប្រឈមមុខនឹងជំងឺតាមរដូវកាល ស្របពេលដែលទារកកើតនៅខែកុម្ភៈ មីនា មេសា ឧសភា និងកក្កដា នឹងមានហានិភ័យទាបក្នុងការឆ្លងជំងឺ ព្រោះថា ទារក នឹងទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ក្នុងពេលកើតនខែទាំងនេះ។

ជាមួយគ្នានេះ បើតាមការស្រាវជ្រាវដែលចេញផ្សាយនៅលើទស្សនាវដ្តីអាយុ (Journal of Aging Research) ទារកដែលកើតឡើងនៅចន្លោះខែវិច្ឆិកា និងវិច្ឆិកា អាចនឹងមានអាយុរហូតដល់១០០ឆ្នាំ ដោយសារតែទារកដែលកើតក្នុងខែទាំង២ នឹងទទួលបានអំណោយផលល្អពីបរិស្ថានក្នុងខែទាំងនេះ និងមានហានិភ័យទាបលើការកើតឡើងជំងឺបេះដូង ដែលជាជំងឺគ្រោះថ្នាក់។

ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ការមានរបបអាហារល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាកត្តាសំខាន់ជាងក្នុងការធ្វើឲ្យមានសុខភាពល្អ និងអាយុវែង បើធៀបទៅនឹងខែកំណើត ស្របពេលដែលឪពុកម្តាយ គួរតែទទួលការពិនិត្យសុខភាពជាមុនផងដែរ មុននឹងសម្រេចចិត្តយកបុត្រ-ធីតា និងរក្សាការតាមដានជាប្រចាំអំឡុងពេលមានផ្ទៃពោះ៕

Manulife Cambodia គាំទ្រការស្រឡាញ់សុខភាព

ប្រភពព័ត៌មាន៖ Healthdigest និង Washington Post

អត្ថបទ៖ In Sopheng

អត្ថបទថ្មី