Kane ថា ប៉េណាល់ទី​គឺ​ជា​អារម្មណ៍​អាក្រក់​បំផុត​​ក្នុង​លោក ពេល​ដែល​ចាញ់

  • 2021-07-12 07:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Harry Kane បាន​ចេញ​មក​ការពារ​​មិត្តរួម​ក្រុម​ទាំង​៣​គឺ​ Rashford, Sancho និង Saka បន្ទាប់​ពី​ពួក​គេ​​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​មិន​ចូល​ទល់​នឹង​អ៊ីតាលី​យប់​មិញ។

កីឡាករ​របស់​ក្លឹប Spurs រូប​នេះ​​ជឿជាក់​ ក្រុម​នឹង​ប្រើ​ការ​ខកចិត្ត​លើក​​នេះ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​របស់​ខ្លួន​បន្ថែម​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ក្រោយ​ដែល​រៀបចំ​នៅ​ប្រទេស​កាតា។ យ៉ាងណា ប្រធាន​ក្រុម​របស់​អង់គ្លេស​ខាង​​​លើក​ឡើង​ថា ការ​ចាញ់​អ៊ីតាលី​ប្រហែល​ជា​រឿង​ឈឺ​ចាប់​ពេញ​មួយ​អាជីព​សម្រាប់​កីឡាករ​អង់គ្លេស។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ BBC កីឡាករ​វ័យ​​២៧​ឆ្នាំ​បាន​និយាយ​ថា ប៉េណាល់ទី​គឺ​ជា​អារម្មណ៍​អាក្រក់​បំផុត​​ក្នុង​លោក ពេល​ដែល​ចាញ់។ ប៉ុន្តែ​​គួរ​តែ​មាន​មោទកភាព​សម្រាប់​ការ​ឈាន​ដល់​កម្រិត​នេះ​ក្នុង Euro។ អ៊ីតាលី​ជា​ក្រុម​ល្អ​ណាស់។ ប្រហែល​ជា​អង់គ្លេស​ចុះ​ការពារ​ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​អ៊ីតាលី​មាន​បាល់​លេង​ច្រើន។

Kane ក៏​បាន​និយាយ​ពីមិត្តរួម​ក្រុម​ដែរ​ថា ប៉េណាល់ទី​ជា​បាល់​៥០/៥០។ វា​មិនមែន​ជា​រាត្រី​របស់​អង់គ្លេស​ឡើយ គ្រប់គ្នា​សុទ្ធ​តែ​អាច​ខកខាន​ឱកាស​ទាត់​ចូល។ គេ​សង្ឃឹម​កីឡាករ​ទាំង​អស់​​ពង្រឹង​បន្ថែម​អំពី​បរាជ័យ​នេះ ដើម្បី​ជា​ទុន​ជំរុញ​ចិត្ត​លេង​ World Cup ឆ្នាំ​ក្រោយ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី