​សៀង ចន្ធា អាច​តាម​ទាន់​កំណត់​ត្រា​ស៊ុត​ មុន្នីឧត្ដម និង វឌ្ឍនាកា ឲ្យ​​ជម្រើសជាតិ​ទេ?

  • 2021-07-13 02:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គិត​មក​ដល់​ពេល​នេះ​យុវជន​ឆ្នើម​របស់​កម្ពុជា សៀង ចន្ធា បាន​​​រំកិល​​មក​​ជិត​ដល់​ចំនួន​គ្រាប់​បាល់​​ស៊ុត​របស់​​​អតីត​កីឡាករ​ឆ្នើម​​កម្ពុជា ​ចាន់ វឌ្ឍនាកា និង​​ ប្រាក់ មុន្នីឧត្ដម ហើយ​។ ​ស្ថិត​នៅ​វ័យ​ទើប​១៩ និង​មាន​ឱកាស​បន្ត​ទៀត​ តើ​យុវជន​ សៀង ចន្ធា អាច​បំបែក​កំណត់​ត្រា​ស៊ុត​​នៅ​ជម្រើសជាតិ​​របស់​រៀមច្បង​ទាំង​ពីរ​ខាង​លើ​បាន​ដែរ​ឬ​ទេ?

១-ស្ថិតិ​របស់ សៀង ចន្ធា ៖​យុវជន​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​​​ត្រូវ​បាន​សហព័ន្ធ​បង្ហាញ​​ទិន្នន័យ​​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ជម្រើស​ជាតិ​សរុប​៥០ប្រកួត ដោយ​រក​បាន​គ្រាប់​បាល់​សរុប​១៧គ្រាប់។ ក្នុង​ការ​បង្ហាញ​ខ្លួន​នេះ​គេ​ទើប​តែ​បាន​លេង​ឲ្យ​ឈុត​ធំ​ចំនួន​១១​​ប្រកួត និង​រក​បាន​១​គ្រាប់​ផង​ដែរ​។ ចំណែក​​ការ​លេង​ឲ្យ​យុវជន​គេ​បង្ហាញ​ខ្លួន​បាន​៣៩​ប្រកួត​រក​បាន​១៦​គ្រាប់​។

២-​ប្រាក់ មុន្នីឧត្ដម ៖ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​សរុប​នៅ​ជម្រើស​ជាតិ​ចំនួន​៨៦​ប្រកួត​រក​បាន​១៨​គ្រាប់​។ ក្នុង​​នោះ​គេ​បង្ហាញ​ខ្លួន​ឲ្យ​​ U19 ​បាន​៧​ប្រកួត​រក​បាន​៣​គ្រាប់​។ បង្ហាញ​ខ្លួន​ឲ្យ​​U22​ចំនួន​៥​លើក​រក​​បាន​២​គ្រាប់​លេង​ឲ្យ​U23 ចំនួន​១៧​លើក​រក​បាន​៣​គ្រាប់​ និង​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ចំនួន​៥៧​ប្រកួត​រក​​បាន​១០​គ្រាប់។

៣-​ចាន់ វឌ្ឍនាកា ៖ ខ្សែ​ប្រយុទ្ធ​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​​រូប​នេះ​បង្ហាញ​ខ្លួន​សរុប​នៅ​ជម្រើស​ជាតិ​ចំនួន៧៣​ប្រកួត​ក្នុង​នោះ​គេ​លេង​ឲ្យ U19 ចំនួន​៣​ប្រកួត​មិន​បាន​រក​គ្រាប់​បាល់​។ លេង​ឲ្យ​ U23 ចំនួន​២៥​ប្រកួត​រក​បាន​៧​ គ្រាប់​​និង​លេង​ឲ្យ​ឈុត​ធំ​​ចំនួន​៤៥​ប្រកួត​រក​បាន​១៦គ្រាប់​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម