លឿនពេកហើយ! ព្រឹកនេះលេចដំណឹងម្ដាយរបស់ពិធីការិនី យុគ ចិន្ដា ទទួលមរណៈភាព
- 2021-07-13 02:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនពេកហើយ! ព្រឹកនេះលេចដំណឹងម្ដាយរបស់ពិធីការិនី យុគ ចិន្ដា ទទួលមរណៈភាព
ចន្លោះមិនឃើញ
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ គេទើបតែទទួលបានដំណឹងដ៏សោកសៅមួយចំពោះពិធីការិនី យុគ ចិន្ដា និងគ្រួសារ ដោយសារតែអ្នកម្ដាយជាទីគោរព ស្រឡាញ់របស់អ្នកនាងទទួលមរណភាព។ នៅមុននេះបន្តិចអ្នកនាង យុគ ចិន្ដា បានបង្ហោះរូបថតខ្លួនឈរឱបម្ដាយ ហើយដាក់ពាក្យ"RIP"នៅលើបណ្ដាញសង្គមដោយមិនសរសេរសារអ្វីទាំងអស់។
ទោះជាយ៉ាងណាដំណឹងមរណភាពនេះ បានដឹងដល់អ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន។ ពួកគេបានសរសេរសាររំលែកទុក្ខ និងខ្លះនឹកស្មានមិនដល់ ព្រោះគេទើបតែឃើញយាយជួយលក់ដូរជាមួយចៅ គឺកូនស្រីទោលរបស់អ្នកនាងយុគ ចិន្ដា កាលពីប៉ុន្មានថ្ងៃមុនសោះស្រាប់តែថ្ងៃនេះលេចដំណឹងថាអ្នកស្រីបានស្លាប់ទៅហើយ។ បុរសម្នាក់និយាយថា៖"ទើបឃើញគាត់ជួយលក់ជាមួយចៅ និងកូនថ្ងៃមុនសោះ"។
ចំណែកតារាចម្រៀងស្រីចាស់វស្សា ម៉េង កែវពេជ្រចិន្ដា ក៏បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខនេះជាមួយពិធីការិនីដែលជាមិត្ដសិល្បៈដូចគ្នាដែរ។ តារាចម្រៀងរូបនេះនិយាយថា៖"សោកស្ដាយផងណាយុគ...សូមដួងវិញ្ញាណក្ខន្ធអ្នកមីងអញ្ជើញដល់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។
ទោះជាយ៉ាងណា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមិថុនា Sabay មិនទាន់អាចទាក់ទងអ្នកនាងយុគ ចិន្ដា និងសាច់ញាតិដើម្បីបញ្ជាក់បន្ថែមជុំវិញការស្លាប់របស់អ្នកម្ដាយជាទីស្រឡាញ់របស់ពិធីការិនីល្បីឈ្មោះរូបនេះនៅឡើយ។ អ្នកនាង យុគ ចិន្ដា មិនបានបង្ហើបព័ត៌មានអ្វីទាំងអស់ក្រៅពីបង្ហោះរូបថតដាក់ពាក្យ"RIP" នៅលើរូបថតព្រឹកមិញនេះ៕