មិននឹកស្មានសោះ! រួមភេទគ្រប់គ្រាន់ ជួយដល់សុខភាពបេះដូងរបស់អ្នក និងកាត់បន្ថយការស្រ្តេស បានយ៉ាងមានប្រសិទ្ធភាព
- 2021-07-13 09:08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានសោះ! រួមភេទគ្រប់គ្រាន់ ជួយដល់សុខភាពបេះដូងរបស់អ្នក និងកាត់បន្ថយការស្រ្តេស បានយ៉ាងមានប្រសិទ្ធភាព
ចន្លោះមិនឃើញ
ការសិក្សាជាច្រើនបានលើកឡើងថា “ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង”។ ដូចជាការសិក្សារបស់ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ New England នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានតាមដានសកម្មភាពផ្លូវភេទរបស់បុរសប្រមាណ ១០០០នាក់ដែលមានអាយុពី ៤០ ទៅ ៧០ឆ្នាំ។ គេបានរកឃើញថា បុរសដែលបានរួមភេទ២ដងក្នុងមួយសប្តាហ៍មានអត្រាគាំងបេះដូងតិចជាងដល់ទៅពាក់កណ្តាល បើធៀបនឹងអ្នកដែលមិនបានរួមភេទញឹកញាប់។
នៅក្នុងការសិក្សាមួយផ្សេងទៀតអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania បានធ្វើតេស្តទឹកមាត់របស់និស្សិតមហាវិទ្យាល័យចំនួន ១១២នាក់ ដែលបានរាយការណ៍ពីភាពញឹកញាប់នៃការរួមភេទរបស់ពួកគេ។ អ្នកដែលរួមភេទ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ មានកម្រិតអង់ទីករ IgA ខ្ពស់នៅក្នុងទឹកមាត់ លើសអ្នកដែលមិនចូលចិត្តរួមភេទ ឬ រួមភេទតិចជាងម្តងក្នុងមួយសប្តាហ៍។
សរសេរលើគេហទំព័រ WebMD លោក Kathleen Doheny បានរៀបរាប់ពីការសិក្សាមួយដែលបានរកឃើញថា គូស្វាមីភរិយាដែលរស់នៅជាមួយគ្នានិងរួមភេទញឹកញាប់ មានសម្ពាធឈាមទាបជាងអ្នកដែលមិនបានរួមភេទ។
ការសិក្សាប្រភេទផ្សេងៗគ្នា ផ្តល់នូវភស្តុតាងកាន់តែជាក់ច្បាស់។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលកើតឡើងនៅក្នុងឈាមរបស់មនុស្ស នៅពេលរួមភេទឬក្រោយពេលឈានដល់ចំណុចកំពូល អ្នកអាចឃើញការផ្លាស់ប្តូរដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ការរួមភេទនិងការឈានដល់ចំណុចកំពូល បានបង្កើនកម្រិតអរម៉ូនអុកស៊ីតូស៊ីន ដែលជួយបន្ថយសម្ពាធឈាមនិងបន្ថយកម្រិតអរម៉ូនស្ត្រេស។ អុកស៊ីតូស៊ីននិងអរម៉ូនអង់ដូហ្វីន ជួយបំបាត់ការឈឺចាប់និងលើកកម្ពស់ការគេងថែមទៀតផង៕