ដល់រដូវសម្បូរហើយ! ទំពាំងបាយជូរព្រៃក្នុងតំបន់ការពារធម្មជាតិ ផ្លែក្ដាំងជាចង្កោមៗទំនងណាស់

  • 2021-07-13 08:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំពាំងបាយជូរព្រៃ ជារុក្ខជាតិវ័ល្លិ៍ ដែលដុះលូតលាស់ និងមានផ្កាផ្លែក្នុងរដូវវស្សា ហើយ​ក៏ជារុក្ខជាតិឱសថបុរាណមួយ​ប្រភេទ ក្នុងចំណោមរុក្ខជាតិឱសថដែលដុះ​តាមដងព្រៃ និងដងអូរ ដងស្ទឹង ផងដែរ។

តាមរយៈរូបភាព​ប៉ុន្មានសន្លឹក ដែលបង្ហាញតាម​ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែកក្កដា​នេះ បានបង្ហាញ​ឲ្យឃើញ​ថា​ ទំពាំងបាយជូរព្ រៃក្នុងតំបន់ការពារធម្មជាតិ កំពុងរីកលូតលាស់​យ៉ាងល្អ ដោយ​មាន​ផ្លែទាំង​ចង្កោមៗ ទំនងគួរឲ្យចង់ទទួលទាន។

ផ្លែទំពាំងបាយជូរព្រៃ ដែលអ្នកស្រុកហៅថា «ផ្លែអង្ក្រោក» មាន​​ចង្កោម​ខ្លះ មានផ្លែ​​ដល់ទៅ៧គីឡូក្រាម ក៏មានដែរ។ វាមានលក្ខណៈស្រដៀងនឹងផ្លែទំពាំងបាយជូរស្រុកដែរ ប៉ុន្តែមានរសជាតិផ្អែម និងហូបទៅរមាស់កបន្តិច។ ពេលនៅខ្ចី វាមានពណ៌បៃតង និងពេលវាទុំ មានពណ៌ក្រហមខ្មៅ ៕

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

អត្ថបទដោយ : Su In

អត្ថបទថ្មី