ស្អាតប៉ុណ្ណាទៅ! ភូមិគ្រឹះតម្លៃរាប់លានដុល្លារ ក្រុមអ្នកលេងហ្គេម Fortnite អាជីព រួមគ្នាទិញ

  • 2021-07-13 10:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gamer លើ YouTube ចំនួន​ ៦​រូប​ ដែល​​ពី​មុន​ធ្លាប់​លេង​នៅ​ក្រុម​ Luminosity Gaming បាន​​រួម​គ្នា​បង្កើត​ក្រុម​ថ្មី​មួយ​ឈ្មោះ One Percent។ ​ក្រោយ​ពី​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​​ជា​មួយ​ចំណូល​រក​បាន​ពី YouTube និង​ហ្គេម Fortnite ពួក​គេ​បាន​បង្ហាញ​ទស្សនិកជន​ឲ្យ​ឃើញ​អំពី​ទិដ្ឋភាព​នៃ​ផ្ទះ​របស់​ខ្លួន ដែល​ផ្ដោត​លើ​តំបន់​លេង​ហ្គេម​ជា​សំខាន់។

​​សមាជិក​មួយ​រូប​នៃ​ក្រុម One Percent បាន​និយាយ​ថា​​ក្រុម​របស់​ពួក​គេ​អាច​ទិញ​ភូមិគ្រឹះ​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​បាន​ ដោយ​ប្រើ​ប្រាស់​ចំណូល​ដែល​រក​បាន​ពី Fortnite និង YouTube មិន​​ទទួល​បាន​ប្រាក់​បណ្ដាក់​ទុន​អ្វី​នោះ​ឡើយ។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោយ ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង