Spinazzola ​មិន​យល់ ​១១​នាក់​ល្អ​បំផុត​នៅ Euro ​អត់​មាន ​Chiellini ​

  • 2021-07-14 04:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leonardo Spinazzola ​ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​ដែល​រង​របួស​មិន​បាន​លេង​ផ្ដាច់ព្រ័ត្រ​នោះ ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ​ទាំង​១១​នាក់​ផង​ដែរ។

​យ៉ាងណាមិញ ​កីឡាករ​របស់​ក្រុម​ Roma ​ខាង​លើ​នេះ ​លេង​បាន​ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ​ឱ្យ​អ៊ីតាលី ​ប៉ុន្តែ​៤​ប្រកួត​នោះ ​រូបគេ​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ។ ​ការ​អវត្តមាន​ប្រកួត​សំខាន់​ចុង​ក្រោយ​នេះ គឺ​ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ដាច់​សរសៃ​កែង​ជើង ​ដែល​ត្រូវ​សម្រាក​ជា​ច្រើន​ខែ​ឯ​ណោះ។

​ក្រោយ​ពី​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​ទាំង​១១​នាក់​ហើយ Leonardo Spinazzola ​ក៏​បាន​ដាក់​ចម្ងល់​មួយ​ផង​ដែរ ព្រោះ​រូបគេ​មិន​បាន​ឃើញ​ឈ្មោះ​មិត្ត​រួម​ក្រុម ​Giorgio Chiellini។ ​ខ្សែ​ការពារ​កណ្ដាល​វ័យ​៣៦​ឆ្នាំ​នេះ ​ពិត​ជា​សក្ដិសម​មាន​ឈ្មោះ​ណាស់ ​ព្រោះ​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង។ ​ជា​ពិសេស​ប្រកួត​ចុង​ក្រោយ​ទល់​អង់គ្លេស ​ប្រសិន​បើ​មិន​មាន​គេ​ទេ ​នោះ​អ៊ីតាលី​ទំនង​ជា​របូត​គ្រាប់​បាល់​ទៅ​ហើយ៕

អត្ថបទ៖ វិធាវី

អត្ថបទថ្មី