ទម្រាំក្លាយជាតារាម៉ូឌែលក្នុងក្រុម Perfect 10 អន រស្មី ឆ្លងកាត់រឿងក្នុងជីវិតជាច្រើន

  • 2021-07-14 06:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូឌែល ក្នុងក្រុម Perfect 10 លោក អន រស្មី ទម្រាំបានក្លាយជាតារាម៉ូឌែលសព្វថ្ងៃនេះ ធ្លាប់ឆ្លងកាត់ការប្រឡងក្នុងកម្មវិធីផ្សេងៗជាច្រើន ក្នុងវិស័យសិល្បៈ ដោយក្នុងនោះលោកគិតថា មិនទាន់រកខ្លួនឯងឃើញនៅឡើយ ដូចសព្វថ្ងៃនេះ ។

រូបភាព៖ @hoeurn.lyhuo

តារាម៉ូឌែល លោក អន រស្មី បានបញ្ជាក់ប្រាប់ Sabay ថា មុនចូលក្នុងក្រុម Perfect 10 លោក គឺជាសិស្សរៀននៅសកលវិទ្យាល័យ លឹមកុកវីង ផ្នែក ស្ថាបតយកម្ម តុបតែងលំអរខាងក្នុង ដោយសារតែ ចូលចិត្តសិល្បៈតាំងពីតូចផងនោះ លោកបានចូលប្រឡូកក្នុងកម្មវិធីប្រឡងផ្នែកសិល្បៈជាច្រើន ដូចជាកម្មវិធីប្រឡងចំរៀង ប្រឡងជាពិធីករ និងប្រឡងកម្មវិធីជាច្រើនទៀត វាពិតជាមិនងាយស្រួលនោះទេ ។

រូបភាព៖ @smith.portfolio.kh

អន រស្មី បានបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ អ្វីដែលលោកបានចូលមកនៅក្នុងក្រុម Perfect 10 ក៏ព្រោះតែចំណង់ចំណូលចិត្ត និងភាពវ័យឆ្លាតផ្នែក ការដើរម៉ូត ការផាត់ពណ៌ ការស្លៀកពាក់ ការថតរូបបែបទេសភាព ការតុបតែង ជាដើម ព្រោះតាំងពីតូច ឪពុកម្តាយរបស់គាត់គឺជាអ្នកលក់ដូរ ដូចនេះគាត់ត្រូវរៀបចំរបស់របរទាំងនោះឲ្យមើលទៅមានរបៀបរៀបរយល្អ ដើម្បីទាក់ភ្នែកអតិថិជន។

រូបភាព៖ @smith.portfolio.kh

តារាម៉ូឌែល លោក អន រស្មីក៏បានផ្តាំផ្ញើរទៅកាន់អ្នកដែលស្រលាញ់ផ្នែកម៉ូឌែលទាំងអស់ថា ប្រសិនបើមានបំណងចង់ក្លាយខ្លួនជាតារាម៉ូឌែល សុំកុំគិតរឿង មុខមាត់ កំពស់ និងភាពស្រស់ស្អាតទាំងនេះ អ្វីដែលសំខាន់គឺភាពខាងក្នុងពិតប្រាកដរបស់យើងដែលជាគំរូដល់អ្នកជំនាន់ក្រោយ ។

រូបភាពដោយ៖ @veasna_shine_
រូបភាព៖ @smith.portfolio.kh
រូបភាព៖ @veasna_shine_

អត្ថបទ៖ Tep Sovannmoly