អបអរសាទរគម្រប់ខួប ២០ ឆ្នាំ! UniDry ផ្តល់ជូនអ្វីថ្មីគួរឲ្យភ្ញាក់ផ្អើល

  • 2021-07-14 10:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីន ស៊ុន (ខេមបូឌា) ខូ អិលធីឌី គឺជាក្រុមហ៊ុនមួយដែលផលិតខោទឹកនោមមុនដំបូងគេបង្អស់នៅក្នងប្រទេសកម្ពុជា។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយដែលផលិតផល UniDry បានផ្តល់នូវគុណភាព ការឆ្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់ សេវាកម្មល្អនិងទំនុកចិត្តខ្ពស់ដល់អតិថិជន ព្រមទាំងទទួលបានវិញ្ញាបនបត្រ GMP ទៀតផង។

ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំរបស់ UniDry នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ UniDry នឹងមានព្រឹត្តិការណ៍ឌីជីថលឡាយផ្ទាល់ នៅក្នុងផេក UniDry Cambodia ក្នុងការបង្ហាញផលិតផលថ្មី និងពិសេសជូនដល់អតិថិជនគ្រប់គ្នា។

កម្មវិធីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៧ យប់ ក្នុងនោះជួបជាមួយនឹងលោក Terry Tai ប្រធានក្រុមហ៊ុន Taisun Holding Group រួមមានការសម្តែងពីលោក អាន គុណកូឡា ក៏ដូចគ្នានេះដែរក៏មានជាហ្គេមកម្សាន្ត និងប្រម៉ូសិនពិសេសចំពោះអ្នកទស្សនាការឡាយផ្ទាល់ដែលមានសំណាងអាចឈ្នះរង្វាន់ភ្លាមៗ ដូចជា៖

  • រង្វាន់ធំ ទូរស័ព្ទដៃ ចំនួន 1 គ្រឿង
  • កាតទូរស័ព្ទ $5 ចំនួន 40 រង្វាន់ និងកាតទូរសព្ទ័ $10 ចំនួន 20 រង្វាន់
  • UniDry 1 កេស ចំនួន 10 រង្វាន់ និង 2 កញ្ចប់ធំ ចំនួន 30 រង្វាន់
  • លុយសុទ្ធចំនួន $100

ដោយគ្រាន់តែ Like ផេក UniDry Cambodia និង Like&Share វីដេអូ Live និង Tag មិត្តភក្តិ ចំនួន 3 នាក់ប៉ុណ្ណោះ។ ក៏ដូចគ្នានេះដែរម៉ាក់ៗប៉ាៗ អាចមានឱកាសទទួលបានប្រូម៉ូសិនពិសេសពីការជាវទិញផលិតផល UniDry នៅក្នុងការ Live ផ្ទាល់នៅក្នុង Page។

ចុច like ទំព័រហ្វេសប៊ុកផ្លូវការ UniDry Cambodia ដើម្បីទស្សនា និងតាមដានព័ត៌មានថ្មីៗ៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម