​Giroud ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប AC Milan ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១​លាន​ផោន​

  • 2021-07-15 02:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Olivier Giroud ​នឹង​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប AC Milan ​នៅ​ថ្ងៃ​នេះ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១​លាន​ផោន។

​លោក Paolo Maldini ​ថ្នាក់​ដឹក​នាំ​ក្លឹប AC Milan ​បាន​ប្រកាស​មុន​តែ​ម្ដង ​ថា​ក្លឹប​សម្រេច​ទិញ​បាន Giroud ​មក​រួម​ក្រុម​ហើយ​នៅ​ក្នុង​តម្លៃ​១​លាន​ផោន​ពី​ក្រុម Chelsea ​។ ​រូបគេ​នឹង​មក​ដល់ ​ហើយ​ចុះ​កុងត្រា​នៅ​ថ្ងៃ​នេះ​តែ​ម្ដង។ ​បុរស​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​ទើប​តែ​បន្ដ​កុងត្រា​១​ឆ្នាំ​ជាមួយ​ក្រុម​តោ​ខៀវ​ទេ ប៉ុន្តែ​ដោយសារ​មិន​ស្ថិត​ក្រោម​ការ​ប្រើប្រាស់​របស់​លោក Thomas Tuchel ​ទើប​រូបគេ​សម្រេច​ចិត្ត​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​។

​កីឡាករ​ជម្រើស​ជាតិ​បារាំង​ខាង​លើ ​បាន​ចំណាយ​ពេល​៩​ឆ្នាំ​នៅ​អង់គ្លេស ​ដោយ​លេង​ឱ្យ​ក្រុម Arsenal ​ពី​ឆ្នាំ​២០១២​ដល់​២០១៨ ​បន្ទាប់​មក​ក៏​ចូល​រួម​ជាមួយ​ក្រុម Chelsea ​រហូត​មក​ដល់​ពេល​នេះ។ ​នៅ​កាំភ្លើង​ធំ Arsenal ​និង​ Chelsea ​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ​ជា​ពិសេស​នៅ​ចុង​ក្រោយ​នេះ ​ឈ្នះ Champions League ​ដែល​ជា​ពាន​រង្វាន់​ធំ​នៅ​អឺរ៉ុប​៕​

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី