ច្បាស់ដូចថ្ងៃ! ក្រសួងពន្យល់ ករណីបើកឆ្លងកាត់ស្ពានតូច ឡានធំ និងឡានតូចមួយណាមានអាទិភាពជាង
- 2021-07-15 08:16:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ដូចថ្ងៃ! ក្រសួងពន្យល់ ករណីបើកឆ្លងកាត់ស្ពានតូច ឡានធំ និងឡានតូចមួយណាមានអាទិភាពជាង
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងរថយន្តធន់ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលគេបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យឃើញជាក់ស្ដែងថា រថយន្តធំនោះ បានបើកលូយទៅមុខហើយ តែរថយន្ត Pruis នៅតែសម្រុកចូលមកទៀត បណ្ដាលឱ្យកៀបបណ្ដាលឱ្យខូចខាតបែបនេះ ។ មហាជនអ្នកវិភាគលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងដូចៗគ្នាថា ឡានតូចជាអ្នកខុស ព្រោះឃើញឡានធំមកហើយនៅខំរុលទៅទៀត មិនព្រមឈប់សិន និងលើកឡើងថា ឡានធំពិបាកជាន់ហ្វ្រាំង ទើបមិនអាចឈប់បាន ។ យ៉ាងណាមិញនេះជាការលើកឡើងតាមជាក់ស្ដែង ។ ដោយឡែកអ្នកក្នុងហេតុការណ៍ពិតគឺមានតែម្ចាស់រថយន្តទាំងពីរប៉ុណ្ណោះ ។
បន្ទាប់ពីមានមតិលើកឡើងជាច្រើន ពាក់ព័ន្ធនឹងករណីមួយនេះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហោះនៅលើទំព័រហ្វសប៊ុក នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានខ្លឹមសារថា ៖ យោងតាមមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានខ្លឹមសារថា នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ ប៉ុន្តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រង់ចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន៕