ស្ងាត់បីឆ្នាំ! ទីបំផុត LG បញ្ចេញលក់ទូរទស្សន៍រមូលអេក្រង់ តម្លៃខ្ពស់ខ្លាំងមិនធម្មតា

  • 2021-07-15 08:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាអនាគត LG OLED R ទូរទស្សន៍ដែលប្រើអេក្រង់រមូលមិនធ្លាប់មាន នឹងទៅដល់ សហរដ្ឋអាមេរិក មុនគេក្នុង តម្លៃ ១០ ម៉ឺនដុល្លារ។ ទូរទស្សន៍នេះបានស្ងប់ស្ងាត់ជាង៣ឆ្នាំមកហើយ ក្រោយបានដាក់បង្ហាញម៉ូឌែលគម្រូនៅ ពិព័រណ៍ CES 2018 ដែលបង្ករឲ្យមហាជនតាមដានព័ត៌មានបច្ចេកវិទ្យាភ្ញាក់ផ្អើលយ៉ាងខ្លាំងអំឡុងពេលនោះ។

LG OLED R មានទំហំអេក្រង់ ៦៥អ៊ិញ ជាអេក្រង់ប្រភេទរមូលបាន ជាប្រភេទបន្ទះបង្ហាញ OLED មានកម្រិតបង្ហាញ 4K។

ក្រៅពីនេះវាក៏បំពាក់ ប្រព័ន្ធសំឡេង Dolby Atmos និងទ្រទ្រង់ខ្ពស់ដល់ការតភ្ជាប់ សម្រាប់លេងហ្គេមដោយមាន refresh rate 120Hz និងមានមុខងារ auto low latency ថែមទៀតផង។

គួរបញ្ជាក់ថា ផលិតផលនេះ LG នឹងបើកឱ្យកម្មង់ជាមុន Pre-order នៅអំឡុង ខែសីហា ខាងមុខនេះហើយ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល