មុខរបរ២នេះទោះបិទខ្ទប់ព្រោះកូវីដ នៅតែអាចរកចំណូលបានឱ្យតែមាន ទូរសព្ទ/កុំព្យូទ័រមួយគ្រឿង

  • 2021-07-16 06:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះភ្លៀងកូវីដមួយមេធំមកលើកម្ពុជា បានបង្កផលលំបាកច្រើនដល់ប្រជាជនធ្វើការនិងប្រកបរបរជួញដូរផ្សេងៗ ប៉ុន្ដែមុខរបរទាំង ២ នេះ ទោះបិទខ្ទប់តំបន់ព្រោះកូវីដយ៉ាងណាក៏ដោយ ក៏នៅតែអាចបង្កើនចំណូលបានឱ្យតែមាន ទូរសព្ទ ឬកុំព្យូទ័រមួយគ្រឿងជាឧបករណ៍ជំនួយ។

១. ជួញដូរភាគហ៊ុននៅកម្ពុជា ការទិញភាគហ៊ុននៃក្រុមហ៊ុនមួយ មានន័យថា អ្នកបានក្លាយជាម្ចាស់ក្រុមហ៊ុនក្នុងចំណែកមួយ បើក្រុមហ៊ុនចំណេញអ្នកក៏បានភាគលាភ ហើយបើភាគហ៊ុនឡើងថ្លៃអ្នកក៏បានចំណេញផងដែរ។

មានក្រុមហ៊ុនជាច្រើននៅកម្ពុជាកំពុងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន នៅទីផ្សារមូលបត្រកម្ពុជា រួមមាន៖ ធនាគារអេស៊ីលីដា, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនដទៃទៀតជាច្រើន។

ការជួញដូរ ឬវិនិយោគលើភាគហ៊ុន អ្នកមិនចាំបាច់មានលុយរាប់លាននោះទេក្នុងការជួញដូរ មានសូម្បី ៤ ឬ១០ម៉ឺនរៀល ក៏ទិញហ៊ុនបានដែរ ព្រោះតម្លៃក្នុង១ហ៊ុន ចន្លោះពី ២០០០ រៀល ទៅ ១៥០០០ រៀល តែប៉ុណ្ណោះ។ ការទិញដូរទាំងនេះ អ្នកអាចចុះឈ្មោះជាមួយនឹងក្រុមហ៊ុនកម្រៃជើងសារជាច្រើននៅកម្ពុជា។

ត្បិតថាមិនទាន់មានសន្ទុះជួញដូរធំដូចភាគហ៊ុនអន្តរជាតិ និងឬធៀបនឹងបណ្ដាប្រទេសជិតខាង ប៉ុន្ដែក្នុងមួយថ្ងៃបរិមាណជួញដូរហ៊ុននៅផ្សារហ៊ុនកម្ពុជា មានចំនួនរាប់សែនហ៊ុន បើធៀបនឹងទឹកប្រាក់ប្រមាណជា ១០០០ លានរៀល នេះបើយោងទៅតាមរបាយការណ៍ពី ផ្សារមូលបត្រកម្ពុជា។ ដូចនេះ អ្នកក៏អាចរកចំណូលបានតិចច្រើន ទៅតាមទំហំដើមទុនដែលអ្នកមានផងដែរ។

២. ជួញដូររូបិយបណ្ណអន្តរជាតិ ឬ Foreign Exchange ហៅកាត់ថា Forex។ វាជាទីផ្សារជួញដូរអន្តរជាតិ ដោយអ្នកអាចជួញដូរហាងឆេងរូបិយបណ្ណជាច្រើនដូចជា លុយដុល្លារ លុយផោន លុយអឺរ៉ូ លុយយ៉េន និងគូលុយជាច្រើនទៀត ក្រៅពីនេះអ្នកក៏អាចជួញដូរមាស ប្រាក់ និងប្រេងឆៅ បានថែមទៀតផង។

Forex ជាទីផ្សារមានទំហំជួញដូរធំបំផុតលើលោក ដោយក្នុងមួយថ្ងៃមានការជួញដូរស្មើនឹងទឹកប្រាក់ប្រមាណជា ៦,៦ ទ្រីលានដុល្លារ (១ទ្រីលានដុល្លារ = ១,០០០,០០០,០០០,០០០ ដុល្លារ) នេះបើយោងទៅតាម Investopedia។

ការជួញដូរ Forex មិនចាំបាច់មានលុយច្រើននោះទេ ដោយមានត្រឹម ៤០ម៉ឺនរៀល ឬ ១០០ ដុល្លារ ក៏អាចជួញដូរបានផងដែរ ជាមួយនឹងក្រុមហ៊ុនកម្រៃជើងសារ (Broker) ដែលមាននៅកម្ពុជាជាច្រើន។

សរុបទៅទីផ្សារទាំងពីរនេះ គឺសុទ្ធតែអាចឱ្យអ្នកទាញយកចំណូលបានអំឡុងពេលមានជំងឺឆ្លងកូវីដ។ ដោយឡែកទីផ្សារទាំងពីរនេះ ក៏អាចបង្ករាហានិភ័យទាបខ្ពស់ផងដែរ ប៉ុន្ដែក្នុងលក្ខខណ្ណអាចគ្រប់គ្រង ដោយទាមទារឱ្យអ្នកស្វែងយល់ពីវាឱ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើការវិនិយោគ។

ចុចអានអត្ថបទបន្ថែម៖

អត្ថបទ៖ កុសល

អត្ថបទថ្មី