មកស្គាល់ប្រទេសអាស៊ីទាំង៥ ធ្លាប់ទិញរឿងពីកំពូលតារាសម្ដែងទសវត្សរ៍ ៦០ ជា យុទ្ធថន ទៅបញ្ចាំងស្រុកគេ
- 2021-07-16 09:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រទេសអាស៊ីទាំង៥ ធ្លាប់ទិញរឿងពីកំពូលតារាសម្ដែងទសវត្សរ៍ ៦០ ជា យុទ្ធថន ទៅបញ្ចាំងស្រុកគេ
ចន្លោះមិនឃើញ
ផលិតករភាពយន្ត និងជាតារាសម្ដែងល្បីឈ្មោះលំដាប់កំពូលចន្លោះពីឆ្នាំ១៩៦២ ដល់១៩៧៥ លោក ជា យុទ្ធថន មានភរិយាតែ ២នាក់ប៉ុណ្ណោះ ប៉ុន្តែតារាសម្ដែងរូបនេះត្រូវបានគេផ្ដល់រហស្សនាមថា ជាបុរសសម្បូរស្នេហ៍ដោយលោកមានរូបសម្បត្តិល្អទាំងព្រម ពោលគឺមានសាច់ដុំធំៗ កម្ពស់ខ្ពស់ស្រឡះ រូបស្រស់សង្ហា។ លោក ជា យុទ្ធថន បានបន្សល់ទុកស្នាដៃខ្សែភាពយន្តជាច្រើន ហើយល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។
ដើម្បីរំលឹកនូវអនុស្សាវរីយ៍ និងបង្ហាញពីស្នាដៃដ៏ប៉ិនប្រសព្វទាំងការតែងនិពន្ធ និងសម្ដែងរបស់កំពូលសិល្បករ ជា យុទ្ធថន Sabay សូមបង្ហាញពីជីវប្រវត្តិសង្ខេប ស្នាដៃសិល្បៈ ព្រមទាំងបង្ហាញពីប្រទេសដែលធ្លាប់ទទួលស្គាល់ស្នាដៃផលិតរឿងរបស់លោក ហើយធ្លាប់ទាក់ទងយករឿងលោកទៅចាក់បញ្ចាំងនោះផងដែរ។ អ្វីដែលយើងខ្ញុំបានលើកឡើងនេះ គឺផ្អែកលើប្រភព វីគីភីឌា ក្រុមព្រះសុរិយា និងឯកសារយោងមួយចំនួនទៀតដែលយើងខ្ញុំប្រមូលបានក្នុងពេលថ្មីៗនេះ។
"ជីវប្រវត្តិ" លោក ជា យុទ្ធថន កើតក្នុងឆ្នាំ១៩៣៥ នៅតំបន់ជ្រោយចង្វាត្រើយខាងកើត នៃរាជធានីភ្នំពេញ។ ឪពុកលោកឈ្មោះ ជា ថោង ជាគ្រូពេទ្យ។ រីឯម្តាយឈ្មោះ ស ងួន ជាស្ត្រីមេផ្ទះ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសចំនួន៣នាក់ គឺមានបងឈ្មោះ ជា យុទ្ធធន និងប្អូនឈ្មោះ ជា យុទ្ធអេង។ ប៉ុន្តែបងប្អូនទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតអស់ហើយ ដោយលោក ជា យុទ្ធថត ត្រូវគេទទួលដំណឹងថា បានស្លាប់នៅក្នុងរបបវាលពិឃាដខ្មែរក្រហម គឺនៅក្នុងឆ្នាំ១៩៧៦ នៅលើទឹកដីខេត្តបាត់ដំបង។
"ស្ថានភាពការងារ និងចំណងស្នេហា" មុនចូលប្រឡូកវិស័យសិល្បៈតាមរយៈអាជីពសម្ដែង និងផលិតភាពយន្ត លោក ជា យុទ្ធ ថន ធ្លាប់ធ្វើជាពេទ្យបឋមម្នាក់បម្រើការនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ក្រោយមកលោកបានធ្វើការជាអ្នកយាមទូតនៅស្ថានទូតអាមេរិកប្រចាំស្រុកខ្មែរ។ លោកមានភរិយា២នាក់ គឺទី១ អ្នកស្រី វណ្ណ ភូមី និងភរិយាទី២ គឺជាតារាសម្ដែងរួមជំនាន់ជាមួយគ្នាគឺអ្នកស្រី សោម វណ្ណសូដានី។
មុនពេលមានគ្រួសារ គឺនៅអំឡុងឆ្នាំ១៩៦២ លោក ជា យុទ្ធថន ចាប់ផ្ដើមហាត់កីឡា លើកដុំដែក រហូតដល់មានកាយសប្បទាមើលទៅរឹងមាំ ហើយរូបសម្បត្ដិរបស់កាន់តែធ្វើឲ្យនារីៗលង់ស្នេហ៍ជាច្រើននាក់។ ដោយមានសាច់ដុំធំៗ និងកាយសម្បទាល្អ ពេលនោះលោកក៏ធ្លាប់បានចូលប្រឡងក្នុងកម្មវិធីប្រកួតកីឡាកាយសម្បទាដែរ។
"ដំណើរឆ្ពោះទៅកាន់វិស័យភាពយន្ដពេញលេញ" លោក ជា យុទ្ធថន បានចាប់អាជីពជាតារាភាពយន្តដំបូងនៅឆ្នាំ១៩៦២ តាមរយៈលោក ប៊ីវ ឆៃលាង ជាចាងហ្វាងផលិតកម្មឥន្ទ្រទេវីភាពយន្ត។ ដោយជំនាន់នោះ គេមើលឃើញរូបសម្បត្តិដ៏ស្រស់សង្ហាប្រកបដោយសាច់ដុំមាំមួនគេក៏ហៅលោកឱ្យថតរឿង"ជីវិតក្មេងកំព្រា"។
ចាប់តាំងពីពេលនោះ រហូតដល់ឆ្នាំ១៩៧៥ លោកបានសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជា៖ ផលិតកម្ម តារារ័ត្នភាពយន្ដរបស់លោក ទា លឹមគុណ ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត របស់លោក អ៊ីវ វ៉ុងហែម ផលិតកម្ម កងពេជ្រភាពយន្ដរបស់លោក ឈា នុក ផលិតកម្ម សុណ្ណគិរីភាពយន្ដរបស់លោក ហ៊ុយ គឹង ផលិតកម្មព្រះខ័នពេជ្រភាពយន្តរបស់លោក លីវ៉ា ផលិតកម្មហេមពាន្ដភាពយន្ដរបស់លោក លី យូស៊្រាង ផលិតកម្មប្រាសាទមាសភាពយន្ដរបស់លោក សាវ៉ាវុធ ផលិតកម្មច័ន្ទណារីភាពយន្ដរបស់អ្នកស្រី ចាន់ ណារី ផលិតកម្មឈួន ឆៃភាពយន្ដរបស់លោក ឈួន ឆៃ និងផលិតកម្មអប្សរាភាពយន្តរបស់លោក លី សុងហេង ជាដើម។
"ការផលិតរឿង និងភាពល្បីល្បាញលើឆាកអន្តរជាតិ" នៅចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៥ លោក ជា យុទ្ធថន បានចេញថតរឿងដូចព្យុះ ហើយមានកេរ្ដិ៍ឈ្មោះល្បីខ្លាំងតាមរយៈផលិតកម្មខាងលើដែលលោកថតជាមួយ។ ក្នុងគ្រានោះដែរលោកក៏បានផលិតខ្សែភាពយន្ដ និងសម្ដែងដោយខ្លួនឯងបានមួយចំនួនដែរ ហើយរឿងដែលផ្ទុះការគាំទ្រខ្លាំងនោះ គឺរឿង"ឆ្នាំអូន១៦" និងរឿង"ផ្កាត្របែកព្រៃ" ផលិតក្នុងឆ្នាំ១៩៧៤ ដូចគ្នា។
ដោយភាពល្បីល្បាញនូវរឿងទាំងពីរដែលជាស្នាដៃនិពន្ធ សម្ដែង និងដឹកនាំរឿងដោយកវី ជា យុទ្ធថន ផ្ទាល់ ទើបនៅក្នុងខែតុលា ឆ្នាំ១៩៧៤ មានវិនិយោគិនបរទេស៥នាក់ តំណាងឲ្យ៥ប្រទេស មកទាក់ទងសុំទិញរឿង"ឆ្នាំអូនអាយុ១៦" យកទៅចាក់បញ្ចាំងនៅស្រុកគេ។ ប្រទេសទាំងនោះរួមមាន៖ ប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
"ដៃគូសម្ដែងស្រី និងស្នាដៃរឿង" តួអង្គឯកស្រីដែលធ្លាប់សម្ដែងជាមួយលោក ជា យុទ្ធថន គឺមានដូចជា៖ ទិត្យ វិជ្ជរ៉ាដានី អ្នកស្រី សោម វណ្ណសូដានី អ្នកស្រី ឌី សាវ៉េត អ្នកស្រី ពៅ ទេវី អ្នកស្រី ផ្កា រ៉ូហ្សែត អ្នកស្រី កែវ មន្ថា សាក់ ស៊ីស្បោង និងអ្នកស្រី គឹម ណូវាជាដើម។
ស្នាដៃភាពយន្ដដែលរាប់ទាំងការនិពន្ធដោយខ្លួនលោកផ្ទាល់ និងដើរសម្ដែងនោះ គឺមានចំនួន៨៣រឿង ក្នុងនោះរួមមាន៖