Xiaomi មានកំណើនទីផ្សារខ្លាំង វ៉ាដាច់ Apple និងកំពុងឈរទល់មុខជាមួយ Samsung

  • 2021-07-19 07:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្មាតហ្វូនចិន Hauwei ថមថយកម្លាំងលើទីផ្សារពិភពលោក ពេលនេះស្មាតហ្វូនចិនមួយទៀត Xiaomi បានក្លាយជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត លំដាប់ទី២ នៅត្រីមាសទី២ ឆ្នាំ២០២១ ដោយវ៉ាដាច់ Apple និងកំពុងប្រកួតប្រជែងនឹង Samsung។ នេះបើយោងទៅតាមរបាយការណ៍ពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។

ក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនធំៗទាំង៥ Xiaomi ក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ១៧% ដែលមានកំណើនដាច់គេ ៨៣% ខណៈ Samsung មានចំណែកទីផ្សារ ១៩% ប៉ុន្ដែមានកំណើនទាបត្រឹម ១៥% តែប៉ុណ្ណោះ។

មានការរំពឹងទុកថា បើសិនជា ក្រុមហ៊ុន Xiaomi នៅតែមានកំណើនថេរបែបនេះបន្តទៀត វាទំនងជាអាចវ៉ាដាច់ ក្រុមហ៊ុន Samsung យ៉ាងងាយ ដោយដណ្ដើមយកជើងឯកលេខ១ ក្លាយអ្នកលក់ស្មាតហ្វូនលំដាប់លេខ១ លើពិភពលោកតែម្ដង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម