ទស្សនា! ប្រជុំ​ជើង​ខ្លាំង Legend Real Madrid ប៉ះ Legend Barca លទ្ធផល ៣-២

  • 2021-07-21 01:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

វីរបុរស​របស់ Real Madrid បាន​ណាត់​ប្រកួត​ជាមួយ​វីរបុរស​របស់ Barcelona កាល​ពី​យប់មិញ ដែល​ការ​ប្រកួត​នេះ​គេ​ឲ្យ​ឈ្មោះ​ថា Clasico Legends។

ក្នុង​ការ​ប្រកួត​នេះ​​គេ​បាន​ឃើញ​អតីត​កីឡាករ​​របស់​ក្រុម​ទាំង​ពីរ​ជា​ច្រើន​នាក់។ ខាង​មាន Real មាន​ដូច​ជា Roberto Carlos, Luis Figo និង Alberto Rivera ជា​ដើម។ ឯ​ខាង​ Barca ​គេ​ឃើញ​មានវត្តមាន តារា​ជើង​ញ៉ាក់ Ronaldinho, Rivaldo និង​ Deco ជា​ដើម។

ការ​ប្រកួត​នេះ​បាន​រៀបចំ​នៅ​ឯកីឡដ្ឋាន Bloomfield ដែល​មាន​អ្នកទស្សនា​​ប្រមាណ​២៥ ០០០​នាក់។ ជា​លទ្ធផល​បញ្ចប់​ការ​ប្រកួត​ខាង Legend Real Madrid បាន​យក​ឈ្នះ Legend Barca លទ្ធផល ៣-២៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី