អេ ​ភូថង​ លើក​ម្រាម១០​ អរគុណ​គ្រូ​ពេទ្យ​សង្គ្រោះ​ជីវិត​លោក​ពី​កូវីដ​មក​វិញ​

  • 2021-07-21 07:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​លោក​ អេ ​ភូថង​ លើ​ម្រាមដៃ​១០​អរគុណ​ដល់​ក្រុម​គ្រួពេទ្យ​ដែល​បាន​សង្គ្រោះ​ជីវិត​លោក​មក​វិញ​ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មុន​ព្យាបាល​នេះ​ពិបាក​ខ្លាំង​រហូត​ដង្ហើម​មក​នៅ​ត្រឹម​បំពង​ក​ទៅ​ហើយ។​

លោក អេ ភូថង

នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​របស់​លោក​ អេ ​ភូថង​ មុន​នេះ​គឺ​ស្ថានភាព​ជំងឺ​កូវីដ​របស់​លោក​បាន​ធូរស្រាល​ច្រើន​ហើយ​ ដោយ​មិន​ចាំបាច់​ប្រើ​ខ្យល់ដកដង្ហើយ​ជំនួន​ដូច​មុន​នោះ​ឡើយ។​ អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​រូប​នេះ​ថា​លោក​មុន​ចូល​ព្យាយបាល​ស្ថានភាព​របស់​លោក​ធ្ងន់ធ្ងរ​ប្រឈម​និង​បាត់បង់​ជីវិត​ទៅ​ហើយ​ ប៉ុន្តែ​បាន​មក​ព្យាបាល​ទាន់​ មួយ​វិញ​ទៀត​ដោយ​សារ​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​២ដូស​ហើយ​ទៀត​ ជំងឺ​កម្រិត​ធ្ងន់​ទៅ​ជា​ស្រាល​វិញ​បាន។​ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ពី​ការ​ការពារ​ជំងឺ​កូវីដ​ ១៩​ នេះ​ព្រោះ​វា​អាច​ឆ្លង​ និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គ្រប់​ពេល។​

លោក អេ ភូថង ពេលមើលកូនប្រកួត

រំលឹក​ដែរ​ថា​ លោក​ អេ​ ភូថង​ បាន​ឆ្លង​ជំងឺ​កូវីដ​ រយៈពេល​ប្រហែល​២សប្ដាហ៍​ហើយ​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ អេ​ ភូថង​ ជា​អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី