Google បន្ថែមមុខងារជួយការពារព័ត៌មានផ្ទាល់ខ្លួនសម្រាប់អ្នកប្រើ Incognito Tabs!
- 2021-07-21 07:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google បន្ថែមមុខងារជួយការពារព័ត៌មានផ្ទាល់ខ្លួនសម្រាប់អ្នកប្រើ Incognito Tabs!
ចន្លោះមិនឃើញ
ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារអ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅមើលព័ត៌មាននៅក្នុង Incognito Tabs។
ប្រសិនបើលោកអ្នកបានបើកប្រើមុខងារចាក់សោរ Incognito tabs កម្មវិធីនឹងទាមទារឱ្យលោកអ្នកបញ្ចូលទិន្នន័យជីវមាត្រមានដូចជា ក្រយ៉ៅម្រាមដៃ ផ្ទៃមុខ ឬលេខសម្ងាត់ដើម្បីអាចចូលទៅប្រើ In-cognito tabs ឡើងវិញបន្ទាប់ពីលោកអ្នកបានបិទ ហើយព្យាយាមបើកកម្មវិធី Chrome វិញនោះ។
ដូច្នេះមុខងារនេះអាចជួយរារាំង មិនឱ្យអ្នកប្រើប្រាស់ដទៃទៀតដែលប្រើទូរសព្ទរបស់លោកអ្នកអាចចូលទៅមើលអ្វីដែលលោកអ្នកបានមើលនៅក្នុង Incognito tabs។ ដើម្បីប្រើមុខងារថ្មីនេះ លោកអ្នកអាចចូលទៅក្នុង Settings របស់កម្មវិធី Chrome > Privacy > Lock Incognito tabs ដើម្បីបើកមុខងារនេះ៕
ប្រភព៖ Anti Cyber Crime Department