នេះ​ហើយ​ជា​ជំនួប គុនខ្មែរ vs មួយ​ថៃ ​ដំបូង​បង្អស់​នៅ​សង្វៀន ONE Championship

  • 2021-07-21 07:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង​កីឡាករ​គុនខ្មែរ​សុខ ធី ប៉ះ​ ឡឺតសិលា​កាល​ពី​ពាក់​កណ្ដាល​​ឆ្នាំ​២០១៨ គឺ​​​ការ​ប្រកួត​​រវាង គុនខ្មែរជាមួយ​មួយ​ថៃ ​ដំបូង​បង្អស់​នៅ​សង្វៀន ONE Championship ផ្នែក​ប្រដាល​សេរី។

កីឡាករ​របស់​កម្ពុជា​ត្រូវ​បាន​គេ​បង្ហាញ​វត្តមាន​ជា​រឿយៗ​នៅ​សង្វៀន ONE តែ​ភាគ​ច្រើន​ប្រកួត​បែប​គុន​ចម្រុះ​ ហើយ​ក៏​មិន​សូវ​បាន​ជួប​កីឡាករ​ថៃ​ដែរ។ ពោល​មាន​តែ​ការ​ប្រកួត​រវាង​នៅ ស្រីពៅ​និង​រីកា​មួយ​ប្រកួត​គត់​សម្រាប់​ការ​វាយ​​គុនចម្រុះ។

សុខ ធី​ដែល​ដឹក​នាំ​ដោយ​លោក​គ្រូ​ហ៊ុន ចាន់រាជ​ បាន​ជួប​ជើង​ចាស់​របស់​ថៃ ឡឺសិលា​ក្នុង​ការ​ប្រកួត​បែប​សេរី​នៅ​​​ឆ្នាំ​២០១៨។ ពិធីករ​នៃ​កម្មវិធី​បាន​និយាយ​បញ្ជាក់​ច្បាស់​ៗ​​ថា នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​រវាង​គុន​និង​មួយ​ថៃ​លើ​សង្វៀន​ ONE Championship។

ត្បិត​តែ​វ័យ​នៅ​​ក្មេង​​​និង​បទពិសោធន៍​តិច​ជាង តែ​សុខ ធី​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ប្រៀប​ឈ្នះ​ច្រើន​លើ​ឡឺ​សិលា​ក្រោយ​ប្រកួត​ចប់​៣​ទឹក។ តែ​ប្រកាស​លទ្ធផល​ចុងក្រោយ​ចៅក្រហម​សម្រេច​ឲ្យ​ឡឺសិលា​ឈ្នះ​ពិន្ទុ។ លទ្ធផល​នេះ​បាន​ផ្ទុះ​ចម្រូងចម្រាស់​ផង​ដែរ រហូត​ខាង​កម្មវិធី​សុខ​​ចិត្ត​បង់​ប្រាក់​ឲ្យ​សុខ ធី​​ជា​ថ្លៃ​សង​ជំងឺ​ចិត្ត។

ក្រោយ​មក​ទៀត​​ទើប​គេ​ឃើញ​វត្តមាន​កីឡាករ​គុន​ខ្មែរ ឡៅ ចិត្រា​ ប៉ះ​តារា​មួយ​ថៃ ស៊ុភើបឡេក​នៅ​ឆ្នាំ​២០១៩ ដោយ​កាល​នោះ​កីឡាករ​កម្ពុជា​ចាញ់​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ