Apple មុជចូលទឹកដី Samsung កាន់តែជ្រៅ ជាមួយបណ្ដាហាងលក់រាយទាំង ៤០០ទីតាំង របស់ LG

  • 2021-07-21 07:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយដំណឹងចរចារាង LG និង Apple កាលពីខែមិថុនាកន្លងទៅ ពេលនេះលទ្ធផលបានសម្រេចថា នាខែសីហាខាងមុខ បណ្ដាហាង LG Best Shop ទាំង ៤០០ទីតាំង នៅ ប្រទេសកូរ៉េខាងត្បូង នឹងដាក់លក់ផលិតផលរបស់ Apple ដូចជា iPhone, iPad និងនាឡិកា Apple Watch ផងដែរ។ នេះបើយោងទៅតាមរាយការណ៍ពីសារព័ត៌មានក្នុងស្រុក Herald Economic Daily។

ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងភាគី LG និង Apple គឺត្រូវបានដកផលិតផលកុំព្យូទ័រ Mac គ្រប់ម៉ូឌែល មិនតម្រូវឱ្យដាក់លក់នោះទេ ត្បិតអី LG ក៏មានផលិតកុំព្យូទ័រផ្ទាល់ខ្លួនសម្រាប់ដាក់លក់ផងដែរ។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា Apple មុជចូលកាន់តែជ្រៅលើទឹកដី Samsung ដែលជាកូរ៉េខាងត្បូង។ ប្រាកដណាស់ចង់ឬមិនចង់ វានឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ចំណែកទីផ្សារនៃស្មាតហ្វូនរបស់ Samsung ពីសេសគឺស្មាតហ្វូន 5G ព្រោះអី Apple ជាអ្នកលក់ធំបំផុតនៃទូរសព្ទ 5G ទូទាំងពិភពលោក ខណៈ Samsung គឺស្ថិតនៅលំដាប់ទីបួននៅឡើយទេ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល