ធ្លាយ​រឿង​ទុកដាក់​ប្រាក់​ចំណូល​ពី​អាជីព​សម្ដែង​ ក្នុង​ថ្ងៃ ​អាង សុជាតា អូស​កាដូ​ឡាន​ដ៏​ថ្មី​ស្រឡាង​ចូល​ផ្ទះ

  • 2021-07-22 02:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ក្មេង អាង សុជាតា ហៅ​ឈូឈូ​ដែល​មហាជន​ធ្លាប់​ភ័ន្តច្រឡំ​ម្ដង​កាល​ពី​ដើម​ឆ្នាំ​២០២១ ថា​នាង​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​មាន​វ័យ​ស្របាល​គ្នា គឺ​លោក សំ សុណ្ណារ៉ាក់ នោះ ស្រាប់​តែ​ម្សិលមិញ​នេះ​ម្ដាយ​នាង​បង្ហើប​ថា អាង សុជាតា មិន​ទាន់​ទាំង​គ្រប់​វ័យ​ក្នុង​ការ​បើកបរ​ឡាន​ផង។

យោង​តាម​ក្រុមហ៊ុន​លក់​រថយន្ត​MG HS និង​អ្នកស្រី សឿនផាន ផាភួង ព្រម​ទាំង​តារា​ស្រី​រូប​នេះ​ផ្ទាល់ រថយន្ដMG HS សេរី​ឆ្នាំ​២០២១ ពណ៌​ស ត្រូវ​បាន​អ្នកស្រី សឿនផាន ផាភួង ដែល​ជា​ម្ដាយ​បង្កើត​អាង សុជាតា ទិញ​ជា​កាដូ​ពិសេស​សម្រាប់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ដែល​ខិតខំ​រក​ប្រាក់​ដោយ​មិន​ចេះ​ត្អូញត្អែរ និង​នឿយហត់។ ក្នុង​ឱកាស​ដឹក​កូន​ស្រី​ទៅ​ពញ្ញាក់​អារម្មណ៍​ដល់​កន្លែង​លក់​ឡាន​ម្សិលមិញ អ្នកស្រី​ផាផួង ក៏​បាន​ទម្លាយ​រឿង​ពិត​របស់​កូន​ស្រី​មួយ​ចំនួន​តាម​រយៈ​សារព័ត៌មាន​មួយ​ឈ្មោះ​Top starដែរ។

អ្នកស្រី៖"មុន​ដំបូង​ថា​មិន​ចង់​ដូរ​ឡាន​អី​ទេ តែ​ឡាន​មុន​វា​ទាប ហើយ​ឧស្សាហ៍​ចុះ​ខេត្ត ហើយ​គាត់​ស្រឡាញ់​ផង...អីចឹង​ចង់​និយាយ​ថា​គាត់(អាង សុជាតា) ទើប​អាយុ​ប៉ុណ្ណឹង តែ​គាត់​ចេះ​រក​លុយ បើ​និយាយ​រឿង​លុយ​កាក់​វិញ​ទៅ​ថត​ដឹង​ថត​ហើយ តែ​លុយ​នៅ​លើ​ម៉ែ​ទាំង​អស់"។

ទាំង​ម្ដាយ និង​អាង សុជាតា ផ្ទាល់​មិន​បាន​បង្ហាញ​ពី​តម្លៃ​ឡាន ឬ​ទំហំ​ប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ​ដែល​ម្ដាយ​នាង​កំពុង​ទុកដាក់​នោះ​ទេ។ រីឯ​ឡាន​ដ៏​ថ្មី​ស្រឡាង​នេះ​វិញ ក៏​នាង​មិន​ទាន់​អាច​បើក​ខ្លួន​ឯង​កើត​ដែរ ដោយ​សារ​តែ អាង សុជាតា មិន​ទាន់​គ្រប់​អាយុ​បើកបរ ហើយ​ម្យ៉ាង​ក៏​មិន​ទាន់​បាន​ចូល​សាលា​រៀន​បើកបរ​នៅ​ឡើយ​ដែរ។ បើ​តាម​ម្ដាយ សុជាតា ការ​បើកបរ​ឡាន​គឺ​ត្រូវ​ពឹង​មីង​ម្នាក់​ដែល​ជា​អ្នក​បើក​ជូន​នាង​ទៅ​មក​ក្នុង​ការ​ថត​រឿង ឬ​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម