បុរី The Residence ប្រកាសលក់ជាផ្លូវការ រួមនឹងការផ្តល់ជូនលក្ខខណ្ឌងាយៗ និងការបញ្ចុះតម្លៃពិសេស

  • 2021-07-25 11:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុតការរង់ចាំរបស់លោកអ្នកបានមកដល់ហើយ ខណៈដែលនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Daline Property Development Co. Ltd បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនូវគម្រោងបុរី The Residence ក្រោមវត្តមាន លោកជំទាវ លី ដាលីន អគ្គនាយិកាក្រុមហ៊ុន Daline Property Development Co. Ltd.។ គម្រោងអភិវឌ្ឍបុរីមួយនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៧មករា (៦០ម៉ែត្រ) ដែលជាតំបន់មានសក្តានុពល និងមានការអភិវឌ្ឍន៍ទីក្រុងទំនើបនៅភាគខាងត្បូងរាជធានី។

ជាមួយនេះ គម្រោងបុរី The Residence ក៏ត្រូវបានអភិវឌ្ឍស្របតាមផែនការមេប្លង់គោលរាជធានីក្នុងឆ្នាំ២០១៥ ដល់ ឆ្នាំ២០៣៥ របស់សាលារាជធានី ផងដែរ ដែលបានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៤ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានី។

បច្ចុប្បន្ន តំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាតំបន់មួយដែលមានសក្តានុពល និងពោរពេញទៅដោយគម្រោងផ្សារទំនើបធំៗខ្នាតយក្សដែលកំពុងសាងសង់ចំនួន៣ជិតៗគ្នា រូមមាន ផ្សារទំនើបអ៊ីអន៣ ផ្សារទំនើបជីប ម៉ុង មេហ្គា២៧១ និងផ្សារទំនើបប៉េង ហួត ម៉ល។

បន្ថែមលើនេះទៅទៀត ក៏មានសាលាអន្តរជាតិ អគារពាណិជ្ជកម្ម ខុនដូខ្ពស់ៗបែបប្រណីត ជាពិសេសនោះ នៅថ្ងៃអនាគត តំបន់ភាគខាងត្បូងនេះ នឹងក្លាយទៅជាទីក្រុងរណបដ៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថាទីក្រុងរណប Ing City ដោយសាងសង់ឡើងលើផ្ទៃដីជិត២៦០០ហិកតា។

ដោយយល់ឃើញថា តំបន់នេះមានសក្ដានុពលរីកចម្រើនយ៉ាងឆាប់រហ័ស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទើបក្រុមហ៊ុន Daline Property Development បានវិនិយោគ និងអភិវឌ្ឍន៍គម្រោងបុរី The Residence នេះឡើង ក្នុងគោលបំណងដើម្បីឱ្យមានការរស់នៅជាសហគមន៍ដ៏ស៊ីវិល័យ និងទំនើបបែបចម្រុះ។

សហគមន៍ដ៏ស៊ីវិល័យ រួមមានអាគារពាណិជ្ជកម្ម ខុនដូរ ផ្ទះអាជីវកម្មច្រើនប្រភេទ និងវីឡាភ្លោះ ជាមួយនឹងបរិស្ថានបែបធម្មជាតិ មានសួនលំហែរ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណសាធារណៈផងដែរ ដែលធ្វើឱ្យការរស់នៅកាន់តែសម្បូរបែប។

គម្រោងបុរី The Residence ផ្ដោតសារសំខាន់ខ្ពស់ទៅលើគុណភាព សុវត្ថិភាព ផាសុខភាព និងផ្ដល់ជូននូវការថែទាំយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បងពីម្ចាស់គ្រប់គ្រងបុរី។

ពិសេសជាងនេះទៅទៀត ផ្ទះនីមួយៗមានទំហំស្តង់ដារ មានចំណតធំទូលាយ ជាប្រភេទផ្ទះអាជីវកម្ម ដែលមានផ្លូវធំទូលាយ ១២ម និងវីឡាភ្លោះ ដោយមានជាន់ដំបូលខាងលើត្រូវបានរចនាឡើងទុកសម្រាប់អតិថិជនរៀបចំជាសួនលំហែរ ស្កាយបារ ឬសួនបន្លែដែលល្អ និងសក្តិសមបំផុតសម្រាប់ការរស់នៅ ឬវិនិយោគ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

ក្នុងឱកាសសម្ពោធការដ្ឋានសាងសង់នេះដែរ បុរី The Residence បានផ្ដល់ជូនទៅដល់អតិថិជនជាមួយនឹង ការបញ្ចុះតំលៃរហូតដល់ ១០% ឬលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតដែលមិនធ្លាប់មានដោយបង់រំលស់រហូតដល់ ១០០% ឬក៏បង់ត្រឹមតែ ១% រហូតដល់២៤ខែដោយគ្មានការប្រាក់ និងមានបន្ថែមនូវគ្រឿងបរិក្ខារផ្ទះផ្សេងៗជាច្រើនទៀត។ នេះគឺជាឱកាសល្អសម្រាប់អ្នកទិញសម្រាប់រស់នៅ ទិញសម្រាប់វិនិយោគ ឬក៏ទិញដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទ ដោយលោកអ្នកអាចអញ្ជើញមកទស្សនានៅក្នុងគម្រោងផ្ទាល់បាន។

សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការទិញផ្ទះបុរី The Residence សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកលក់តាមរយះលេខទូរស័ព្ទ៖

☎️078 31 32 33 ឬតាមរយៈ Telegram https://t.me/DLJenny078 ☎️096 831 32 33 ឬតាមរយៈ Telegram https://t.me/DLMalineath096
☎️088 931 32 33 ឬតាមរយៈ Telegram https://t.me/DLNita088
ឬគេហទំព័រ Facebook៖ Daline Property Development

អត្ថបទ៖ In Sopheng