ចេន សាយចៃ បញ្ចេញរឿងតារាកំប្លែងដ៏ល្បីម្នាក់នៅសុរិន បាត់បង់ជីវិតក្នុងថ្ងៃនេះ
- 2021-07-26 08:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេន សាយចៃ បញ្ចេញរឿងតារាកំប្លែងដ៏ល្បីម្នាក់នៅសុរិន បាត់បង់ជីវិតក្នុងថ្ងៃនេះ
ចន្លោះមិនឃើញ
នៅមុននេះបន្តិច តារាចម្រៀងស្រី ចេន សាយចៃ បានទទួលដំណឹង ដ៏សោកសៅមួយចំពោះតារាកំប្លែងល្បីឈ្មោះមួយរូបនៅក្នុងក្លឹបអ្នកសិល្បៈសុរិន ទទួលមរណៈភាព ដោយអ្នកនាង បានបង្ហោះរូបថត រួមទាំងដាក់ពាក្យថា «RIP» នៅលើបណ្តាញសង្គមទៀតផង ។
ដំណឹងមរណៈភាពនះ បានដឹងដល់មិត្តដែលជាអ្នកសិល្បៈស៊ូរិន ហ្វេនៗទាំងអស់ ក្នុងនោះដែរ អ្នកនាង ចេន សាយចៃ ក៏បានបង្ហោះរូបភាព រួមជាមួយសារដ៏ក្រៀមក្រំ ចំពោះ លោក ស៊ូថេតអាថាន់នីង ឬ Baby Boy ដែលជាតារាកំប្លែងល្បីឈ្មោះនៅសូរិន ។
ក្នុងសារនោះអ្នកនាង ចេន សាយចៃ បានបញ្ជាក់ថា លោក ស៊ូថេតអាថាន់នីង ជាតារាកំប្លែងដែលមានអាយុ ៣៤ឆ្នាំ ដោយបានឆ្លងជំងឺគ្រុនឈាម ។ហើយចំពោះការធ្វើបុណ្យវិញគឺធ្វើនៅស្រុកមឿង ខេត្តសុរិន នៅថ្ងៃពុធ ទី ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ៕