ទាំងនេះជាវិធានការត្រូវអនុវត្តក្នុងពេលបិទខ្ទប់ខេត្តទាំង ៨ រហូតដល់ថ្ងៃទី១២ ខែសីហា

  • 2021-07-29 02:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តចំនួន៨ ក្នុងនោះមានខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)។ នេះដោយយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រោយការបិទខ្ទប់ ខេត្តទាំង៨នេះនឹងត្រូវអនុវត្តន័វិធានទាំងនេះ ដោយប្រគល់ភារកិច្ចជូនគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានការ ហាមឃាត់ ឬវិធានការរឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារមុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ ។

បន្ថែមពីនេះ ក្នុងការដាក់ចេញនូវវិធានការហាមឃាត់ ឬវិធានការរឹតត្បិតទាំងនេះ, គណៈ អភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ អាចប្រើប្រាស់នូវវិធានការលម្អិតដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុង សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស វិធានការទាក់ទងនឹង “តំបន់ក្រហម""តំបន់លឿងទុំ" និង "តំបន់លឿងៗ៕

អត្ថបទដោយ ៖ Su In