Rooney សុំទោស​​គ្រួសារ​និង​ក្លឹប ក្រោយ​លេចធ្លាយ​រូប​ជាមួយ​ស្រី​ក្មេង​នៅ​សណ្ឋាគារ

  • 2021-07-29 01:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​របស់​ក្លឹប Derby County លោក Wayne Rooney បាន​ធ្វើ​ការ​សុំទោស​​ទៅ​កាន់​ក្រុម​គ្រួសារ​និង​ក្លឹប​របស់​លោក បន្ទាប់​ពី​រូបភាព​របស់​លោក​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម។

រូបភាព​បាន​បង្ហាញ​អតីត​ជម្រើសជាតិ​អង់គ្លេស​អង្គុយ​លើ​កៅអី​ ដែល​មាន​​នារី​​ក្មេង​​ៗ​៣នាក់​​នៅ​ជិត​នោះ​ក្នុង​សណ្ឋាគារ។ ក្រោយ​រូបភាព​បែក​ធ្លាយ Rooney ស្នើ​ឲ្យ​ប៉ូលិស​ស៊ើប​លើ​ករណី ដោយ​គិត​ថា​​មាន​គេ​ប៉ង​ធ្វើ​បាន​ខ្លួន។

យ៉ាងណាមិញ ប៉ូលិស​បាន​ទម្លាក់​រឿង​នេះ​​ចោល​ បន្ទាប់​ពី​រក​មិន​ឃើញ​បទល្មើស​ណា​មួយ​កើត​ឡើង​ឡើយ។ និយាយ​ប្រាប់ Sky Sport ក្រោយ Derby យក​ឈ្នះ ១-០ លើ Real Betis ប្រកួត​មិត្តភាព Rooney ថា ខ្លួន​បាន​ទៅ​កម្មវិធីជប់លៀង​មួយ​កន្លែង​ជាមួយ​មិត្ត​២​នាក់។ ហើយ​គេ​​ចង់​សុំទោស​ទៅ​កាន់​គ្រួសារ​និង​ក្លឹប​ចំពោះ​រូបភាព​ដែល​ត្រូវ​បាន​ល្បី​ពេញ​អនឡាញ។ គេ​​​ចង់​បន្ត​ទៅមុខ និងរៀបចំ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​អាទិត្យ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ