Apple នឹងប្រើលោហៈធាតុថ្មី រឹងជាងអ៊ីណុកដល់ទៅ ៣ដង ព័ទ្ធលើតួខ្លួន iPhone

  • 2021-07-29 03:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គ្រោងនឹងប្រើប្រាស់ លោហៈធាតុទីតានីញ៉ូម បំពាក់លើតួខ្លួនព័ទ្ធជុំវិញ ស្មាតហ្វូន iPhone 14 Pro/Pro Max ប៉ុន្ដែនឹងមិនប្រើលើ iPhone 14 mini នោះឡើយ នេះបើយោងទៅតាមកំណត់ត្រាមួយ នៃធនាគារវិនិយោគចម្រុះនិងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក JP Morgan Chase។

គួរបញ្ជាក់ថា ទីតានីញ៉ូមជាសារធាតុរឹងមាំ ជាងលោសារធាតុដទៃទៀតៗ ហើយវាថែមទាំងរឹងជាងសារធាតុដែកអ៊ីណុក (stainless steel) ធ្លាប់មានលើ iPhone ដល់ទៅ ៣ដង ថែមទៀតផង។

Apple ក៏មានបទពិសោធន៍ប្រើប្រាស់សារធាតុនេះពីមុនមកផងដែរ ដោយធ្លាប់បំពាក់ទីតានីញ៉ូម នៅលើ Apple Watch និង Apple Card របស់ខ្លួនកន្លងមក៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម