West Ham ខ្ចី​ជើង​​បាន​អ្នក​ចាំ​ទី​ម្នាក់​របស់ Paris St-Germain

  • 2021-07-30 01:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប West Ham បាន​ចុះ​កុងត្រា​ខ្ចី​ជើង​​អ្នក​ចាំ​ទី​សញ្ជាតិ​បារាំង Alphonse Areola ​ពី​ក្លឹប Paris St-Germain មួយ​រដូវ​កាល​ ក្នុង​នោះ​ក៏​មាន​បំណង​ចង់​ទិញ​ផ្ដាច់​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

Areola វ័យ​២៨​ឆ្នាំ​បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ជាមួយ​ក្លឹប Fulham។ ការ​នាំ​យក Areola មក​នេះ West Ham ចង់​ផ្ដល់​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ចាំ​ទី​ដៃ​ទី​មួយ Lukasz Fabianski វ័យ​៣៦​ឆ្នាំ មុន​ពេល​ពាន Europa League មក​ដល់។

Areola បាន​និយាយ​ថា Premier League គឺ​ជា​​លីគ​​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក។ លេង​កាល​ពី​រដូវ​កាល​មុន​គេ​សប្បាយ​ចិត្ត​ណាស់។ ចំណែក​ទីក្រុង​ឡុងដ៏​គឺ​ជា​កន្លែង​អស្ចារ្យ​ក្នុង​ការ​រស់​នៅ​និង​ធ្វើ​ការ​ដូច​គ្នា។

PSG​ ត្រូវ​បាន​គេ​ដឹង​​កំពុង​មាន​អ្នក​ចាំ​ទី​ដល់​ទៅ​៩​នាក់​​ឯណោះ​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​ពួក​គេ​ត្រូវ​បញ្ចេញ​កីឡាករ​មួយ​ចំនួន​ចេញ​ខ្លះ​តាម​រយៈ​ការ​លក់​ឬ​ផ្ដល់​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ