ជា Speaker ល្បីម្នាក់ នរណទៅដឹង ឌីជេណាណា ចេះរាំ K-Pop យ៉ាងឡូយបែបនេះនោះ!
- 2021-08-02 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា Speaker ល្បីម្នាក់ នរណទៅដឹង ឌីជេណាណា ចេះរាំ K-Pop យ៉ាងឡូយបែបនេះនោះ!
ចន្លោះមិនឃើញ
គ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយ ពិធីការិនី ដ៏មានប្រជាប្រិយភាពនិងលេចធ្លោតាមហ្វេសប៊ុក ដែលមានវោហាសាសព្ទ័ចាក់ទឹកមិនលេច អ្នកនាង សុវ៉ាតនា ហៅថា ឌីជេ ណាណា ដែលពោពេញទៅដោយភាពច្នៃប្រឌិត រួមជាមួយការផ្តល់ជាចំណេះដឹង និងការលើកទឹកចិត្តដល់ស្ត្រី និង យុវវ័យនៅលើបណ្ដាញសង្គម ។
តាមរយៈវីដេអូនេះ អ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៏និងផ្ញាក់ផ្អើលយ៉ាងខ្លះ ព្រោះកន្លងមកធ្លាប់ឃើញតែ ឌីជេណាណា កាន់ក្បាលមេក្រូធ្វើជាពិធីការិនីក្នុងកម្មវិធីផ្សេងៗ ស្រាប់តែថ្ងៃនេះ អ្នកនាងបានបង្ហោះជាវីដេអូខ្លីមួយ នៅលើគណនីហ្វេសប៊ុករបស់នាង ដោយអ្នកនាងបានបញ្ចេញនូវក្បាច់រាំយ៉ាងរស់រវើកគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ។
ក្នុងវីដេអូរាំចាក់ក្បាច់យ៉ាងរស់រវើកនេះដែរ អ្នកនាង សុវ៉ាតនា ហៅថា ឌីជេ ណាណា ក៏បានសរសេរសាបែបលក្ខណៈលេងសើចជាមួយប្តីរបស់អ្នកនាង ដោយអ្នកនាងពេលហាត់ប្រាណចូលចិត្តបទ Hip Hop រីឯប្តីចូលចិត្តបទបុរាណទៅវិញ ។
ឌីជេ ណាណា បានបន្ថែមទៀតថា បទចម្រៀងដែលអ្នកនាងស្តាប់ក្នុងពេលហាត់ប្រាណ និងបទចម្រៀងដែលប្ដីបញ្ចូលសំលេង ខុសគ្នាដាច់ស្រលះ ។
ចំណែកអ្នកគាំទ្រ ឌីជេ ណាណា វិញ បានចូលទៅបញ្ចេញមតិគ្រប់ៗគ្នា ដែលអ្នកខ្លះថា នេះជាលើកទី១ហើយដែលឃើញរាំបែបនេះ អ្នកខ្លះថា ឌីជេណាណា រាំស្អាត ចំណែកឯអ្នកផ្សេងទៀតថា ទើបតែដឹងថា "good bye my love គេរាំអញ្ចឹងសោះ"។
តោះមកទស្សនាក្បាច់រាំរបស់ឌីជេណាណាទាំងអស់គ្នា ៖